សណ្ឋាគារដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកឈានជើង ចូលទីផ្សារកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន IHG Hotels & Resorts បានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Odom Living Co., Ltd ដើម្បីណែនាំម៉ាកសណ្ឋាគារ Vignette Collection មកកាន់រាជធានីភ្នំពេញ នៅឆ្នាំ២០២៧ខាងមុខ។

ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ សណ្ឋាគារ Vignette Collection Phnom Penh Odom មាន៥០បន្ទប់ ហើយនឹងផ្តល់ជូនភ្ញៀវនូវគោលដៅដ៏ប្រណិត និងបែបបទរស់នៅផ្តាច់មុខគេ។ សណ្ឋាគារនេះ ត្រូវបានបង្កើតឡើងសម្រាប់អ្នកធ្វើដំណើរលំដាប់ខ្ពស់ជំនាន់ថ្មី ដែលស្តង់ដាសណ្ឋាគារនីមួយៗ មានលក្ខណៈប្លែកពីគេ ប៉ុន្តែត្រូវបានភ្ជាប់ដោយចក្ខុវិស័យរួមគ្នា ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់មនុស្ស ទីកន្លែង និងភពផែនដី។

អចលនទ្រព្យ IHG Hotels & Resorts ទី២ ដែលនឹងបើកដំណើរការក្នុងប្រទេសកម្ពុជា បន្ទាប់ពី Six Senses Krabey Island – Vignette Collection Phnom Penh Odom ចូលរួមជាមួយផ្នែកដ៏ប្រណីត និងរបៀបរស់នៅដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងសណ្ឋាគារ ដែលបានបើកច្រើនជាង៤៥០កន្លែង និងបន្ទប់ចំនួនជាង ១០០.០០០បន្ទប់។ សណ្ឋាគារ Vignette Collection គឺជាម៉ាកដំបូងគេរបស់ក្រុមហ៊ុន IHG ហើយចូលរួមជាមួយ Six Senses InterContinental Hotels & Resorts  Regent Hotels & Resorts Kimpton Hotels & Restaurants និង Hotel Indigo ។

លោក Patrick Finn អនុប្រធានផ្នែកអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ និងកូរ៉េ របស់ក្រុមហ៊ុន IHG Hotels & Resorts បានអះអាងថា “Vignette Collection គឺជាម៉ាកយីហោ Luxury & Lifestyle ដ៏ថ្មីបំផុតរបស់ក្រុមហ៊ុន IHG ហើយវាកំពុងរីកចម្រើន យ៉ាងឆាប់រហ័សនៅក្នុងទីផ្សាររបស់ប្រទេសជាច្រើន។លោកបន្តថា “វាជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ដៃគូដែលស្វែងរកអត្តសញ្ញាណប្លែក សម្រាប់សណ្ឋាគាររបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍ពីទំហំសកល ប្រព័ន្ធ និងជំនាញរបស់យើងក្នុងនាមជាប្រតិបត្តិករសណ្ឋាគារប្រណីត និងរបៀបរស់នៅធំជាងគេទី២នៅលើពិភពលោក”។លោកបន្ថែមថា “វាពិតជាអស្ចារ្យណាស់ ក្នុងការធ្វើការជាមួយក្រុមហ៊ុន Odom Living ដើម្បីនាំយកម៉ាកសណ្ឋាគារ Vignette Collection មកកាន់រាជធានីរបស់ប្រទេសកម្ពុជា”។ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២១ Vignette Collection បានបើកសណ្ឋាគារចំនួន៦ នៅក្នុងទិសដៅនានា រួមមានទីក្រុងប្រីសប៊េន ទីក្រុងបាងកក ទីក្រុងផតតូ និងទីក្រុងវ៉ាស៊ីងតោន។

លោកអះអាងទៀតថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ យើងរំពឹងថា ម៉ាក Vignette Collection នឹងមានការពង្រីកយ៉ាងឆាប់រហ័ស ដែលឈានដល់១០០សណ្ឋាគារ នៅទូទាំងពិភពលោក ដើម្បីទាក់ទាញភ្ញៀវ ដែលស្វែងរកការស្នាក់នៅពិតប្រាកដ ផ្ដល់នូវបទពិសោ​ធន៍មិនអាចបំភ្លេចបាន ។

លោក គាន គឹមលាង ប្រធានក្រុមប្រឹក្សភិបាល Odom និងជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ULS បានបន្ថែមថា “រាជធានីភ្នំពេញ ជាទីក្រុងដ៏រស់រវើក ជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែប ស្ថាបត្យកម្មមិនគួរឱ្យជឿ អាហារឆ្ងាញ់មាត់ និងវប្បធម៌ដ៏ពិសេសមួយ ហើ​យយើងជឿជាក់ថា Vignette Collection Phnom Penh Odom នឹងកាន់តែពង្រឹងស្ថានភាពរបស់ក្រុងនេះ ឲ្យក្លាយជាគោលដៅមួយដែលត្រូវតែមកទស្សនា”។បទពិសោធន៍ម៉ាក Vignette Collection ដែលផ្ដល់នូវការស្នាក់នៅមិនអាចប្រៀបបាន ដោយម៉ាកនីមួយៗមានទស្សនវិស័យ និងមានភាពស័ក្តិសមឥតខ្ចោះ ក្នុងការទាក់ទាញអ្នកធ្វើដំណើរជំនាន់ក្រោយមកកាន់ទីក្រុងដ៏រីកចម្រើននេះ។

ហ៊ុំព័ទ្ធទៅដោយទីផ្សារទំនើបចម្រុះដ៏គួរឱ្យរំភើប រួមទាំងហាងលក់ ការិយាល័យ សណ្ឋាគារ និងលំនៅឋាន Odom នឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាជនក្នុងតំបន់យ៉ាងឆាប់រហ័ស។ដោយមានទីតាំងនៅជាន់កំពូលទាំងប្រាំពីរនៃប៉ម Odom Tower ដែលជាផ្នែកការិយាល័យកំពស់៤៥ជាន់ នៃគម្រោងអភិវឌ្ឍចម្រុះ ODOM Vignette Collection Phnom Penh Odom មានទីតាំងស្ថិតនៅយ៉ាងលេចធ្លោ តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាផ្លូវធំមួយនៅចំកណ្តាលរាជធានីភ្នំពេញ។

ដោយសារទីតាំងនៅចំកណ្តាលក្រុង និងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ ស្ថានទូតអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរកិច្ចអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

Vignette Collection Phnom Penh Odom នឹងមានបន្ទប់ធម្មតា និងបន្ទប់ស្វីត រហូតដល់ទៅ ៥០ រួមទាំងកន្លែងបរិក្ខារដូចជា ភោជនីយដ្ឋានចំនួនពីរ Skybar កន្លែងទទួលភ្ញៀវ អាងហែលទឹក កន្លែងហាត់ប្រាណ ក្លឹបឯកជនសម្រាប់តែសមាជិក និងបន្ទប់សាលប្រជុំចំនួន៤។

ម៉ាកនេះ បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការបើកសណ្ឋាគារ Sindhorn Midtown Bangkok, Vignette Collection ក្នុងឆ្នាំ២០២២ ជាមួយនឹងការផ្លាស់ប្តូរម៉ាករបស់ Dinso Resort & Villas Phuket ប្រទេសថៃនឹងជាប្រទេសបន្ទាប់នាចុងឆ្នាំនេះ ហើយនឹងមានការបើកសណ្ឋាគារ២ទៀតនៅ The Aquatique Pattaya និង Bangkok Chinatown ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here