ដោយៈ ជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញនានានៅតែនិយាយដូចៗគ្នាថា ការវិនិយោគដីធ្លីនៅតំបន់ជាយរាជធានីភ្នំពេញ នៅតែមានឱកាសចំណេញខ្ពស់នាពេលអនាគត។
អ្នកជំនាញលើកឡើងទៀតថា ការវិនិយោគពេលនេះ ជាពេលដែលល្អ ដោយសារមានអ្នកលក់ច្រើនជាងអ្នកទិញ ហើយអ្នកទិញមានអំណាចក្នុងការចចារខ្ពស់ និងបន្ទាបតម្លៃបាន ខណៈវិបត្តិសកល កំពុងជួបភាពមិនច្បាស់លាស់ នឹងបញ្ចប់នៅពេលណា។
ហេតុអ្វីដីជាយក្រុងល្អ?
តំបន់ជាយក្រុងភ្នំពេញ ជាតំបន់មួយដែលមានសក្តានុពលដោយសារកត្តាមួយចំនួនដូចជា ទី១ ទទួលបានឱកាសអភិវឌ្ឍន៍លឿន ព្រោះជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានលឿនជាងតំបន់ដទៃទៀត ទី៣ ឱកាសពាណិជ្ជកម្មមានសកម្មភាពល្អជាង ដោយសារលំហូរចរាចរណ៍ និងកំណើនប្រជាសាស្រ្តលឿន ទី៤ ជាតំបន់ដែលងាយស្រួលធ្វើដំណើរ និងមានចម្ងាយជិតតំបន់អ្នកមានរស់នៅច្រើនជាងគេ និងទី៥ ជាតំបន់ដែលទទួលបានឥទ្ឋិពលពីការអភិវឌ្ឍ និងការវិនិយោគរបស់អ្នកធុរកិច្ចច្រើនជាងគេ។






