៤ក្បាច់ដើម្បីជួល និងលក់ផ្ទះអោយឆាប់ដាច់

0

ចំពោះម្ចាស់ផ្ទះមានបំណងចង់ដាក់លក់ ឬជួលផ្ទះរបស់ខ្លួន ក្រៅពីទីតាំងអំណោយផលល្អហើយនោះ ការតុបតែង ផ្ទះ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងទាក់ទាញអ្នកជួល ឬអតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក ។ ដូច្នេះដើម្បីឱ្យផ្ទះ ឬអចលនទ្រព្យដែលលោកអ្នកដាក់លក់ ឬជួលមានអ្នកចាប់អារម្មណ៍ នេះជាចំណុចខ្លះៗ ដែលអាចកែកុនផ្ទះលក់ ឬជួលរបស់លោកអ្នកមានភាពទាក់ទាញ ៖ទី១-រចនាប័ទ្មដែលទាក់ទាញ
មុននឹងសម្រេចតុបតែងលម្អផ្ទៃខាងក្នុងផ្ទះលោកអ្នកត្រូវជ្រើសរើសម៉ូតដែលគេពេញនិយមព្រោះថា រចនាផ្ទៃ ខាងក្នុងដើរតួរយ៉ាងសំខាន់ តួយ៉ាងមនុស្សមួយចំនួនចូលចិត្តម៉ូតបែបសម័យ ទំនើបដោយមាន មូលដ្ឋានគ្រឹះ នៃក្បាច់បុរាណជាដើម។ ដូចនេះការសម្រេចចិត្តជ្រើសរើសប្រភេទនៃម៉ូតរចនាបថណាមួយ គឺវាសំខាន់ដោយសារ ការបន្ថែមពណ៌ ពន្លឺ និងគ្រឿងសង្ហារឹមនឹងត្រូវធ្វើឡើងឲ្យស្របនឹងរចនាបថដែលម្ចាស់ផ្ទះបានជ្រើសរើស ។
ទី២-គឿងសង្ហារឹម
ប្រាកដណាស់ ការបន្ថែមនូវគ្រឿងសង្ហារឹមដែលរាប់បញ្ចូលទាំងគ្រែ សាឡុង សំភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ជាដើម វាពិតជាផ្នែកមួយទាក់ទាញអ្នកជួល ប៉ុន្តែចំណុចសំខាន់មួយ ទៀតផងដែរ ប្រសិនបើមាន ការ បំពាក់ ឧបករណ៍សុវត្ថិភាពដូចជា៖ កាមេរ៉ាសុវត្ថិភាព កណ្តឹង ប្រព័ន្ធសម្រាប់ការពារ អគ្គិភ័យវាពិតជា ល្អប្រសើរ យ៉ាង ខ្លាំងទាំងខ្លួនអ្នកជាម្ចាស់ផ្ទះ និងអ្នកជួលផងដែរ ។
ទី៣-បន្ថែមធម្មជាតិ
ពន្លឺ រចនាបទគឺជាភាពទាក់ទាញ ហើយអ្វីដែលខ្វះមិនបានគឺធម្មជាតិ ព្រោះថារុក្ខជាតិក៏ផ្តល់ឲ្យ បរិយាកាស ក្នុងផ្ទះ ទាំងមូលមានភាពស្រស់ស្រាយនិងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ លោកអ្នកអាចដាក់រុក្ខជាតិ ដែលអាចធន់ នឹងម្លប់បានហើយដាក់នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកជាដើម ។
ទី៤-ពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់
ពន្លឺភ្លើងនៅក្នុងផ្ទះពិតជាគ្រឿងលំម្អដែលធ្វើឲ្យបរិយាកាសរបស់លោកអ្នកមានភាពស្រស់ស្រាយ ដូចនេះការប្រើ ប្រាស់ អំពូល និងពណ៌ត្រូវតែប្រាកដថាវាពិតជាធ្វើឲ្យការរស់នៅប្រចាំថ្ងៃទទួលបានផាសុកភាព ។ សព្វថ្ងៃអំពូល ភ្លើងពណ៌ LED ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន វាមានច្រើនពណ៌ និងអាចប្តូរពណ៌បានដោយខ្លួនឯងផងដែរ ។
ចំណុចទាំង៤ខាងលើនេះជាគន្លឹះបន្ទាប់បន្សំសម្រាប់លោកអ្នកដែលជាម្ចាស់ផ្ទះ និងខុនដូ សម្រាប់ដាក់ជួល ឬលក់ ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៅកាន់អតិថិជនរបស់លោកអ្នក ប៉ុន្តែក្នុងករណីដែលលោកអ្នកពិបាកក្នុងការស្វែង រកអតិថិជនសម្រាប់ជួល ឬទិញអចលនទ្រព្យរបស់លោកអ្នកនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here