ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល CBRE បានឱ្យដឹងថា ភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច បានជំរុញឱ្យមានកំណើននៃកម្រិតកាន់កាប់ និងការជួលអចលនទ្រព្យបែបពាណិជ្ជកម្ម នៅក្នុងបណ្តាទីក្រុងធំៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងត្រីមាសទី២។
ការិយាល័យនៅក្នុងរដ្ឋធានី Riyadh មានអត្រានៃការកាន់កាប់ជិត១០០ភាគរយនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយការិយាល័យកម្រិត A និងកម្រិត B បានបង្ហាញពីការកើនឡើងនៃអត្រាជួលជាមធ្យមក្នុងរង្វង់១២,២ភាគរយ និង១៤,៤ភាគរយរៀងៗគ្នា បើធៀបនឹងឆ្នាំ។
របាយការណ៍របស់ក្រុមហ៊ុន CBRE បានកត់សម្គាល់ថា ការជួលការិយាល័យកម្រិត A នៅទីក្រុង Jeddah បានហក់ឡើង២០,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែកការជួលការិយាល័យកម្រិត B បានកើនឡើង១ភាគរយក្នុងអំឡុងពេលដូចគ្នានេះ។






