ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ បណ្រាក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន៧៤១កន្លែង សម្រាប់និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៅក្រុងភ្នំពេញ។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៩ ខែសីហានេះ បានលើកឡើងក្នុងបណ្តាញសង្គមថា ចំពោះនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី១០ សីហានេះ។







