លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណើរវិវត្តន៍នៃដំណើរការអភិវឌ្ឍនៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីដំណើរការអភិវឌ្ឍន៍នៅតាមតំបន់និមួយៗ នៅរាជធានីភ្នំពេញ។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការអភិវឌ្ឍរាជធានីភ្នំពេញ បានពុះកញ្រ្ជោលជាលើកដំបូង គឺនៅតំបន់បឹងកេងកង១ បន្ទាប់មកគឺឆ្ពោះមកកាន់ខ័ណ្ឌទួលគោក និងចុងក្រោយឆ្ពោះមកកាន់ខ័ណ្ឌសែនសុខ ដោយសារខ័ណ្ឌនេះជាតំបន់ ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន ភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ និងចុងក្រោយជាតំបន់មានការអភិវឌ្ឍលឿន ជាមួយវត្តមានក្រ​សួង ស្ថាប័នរដ្ឋាភិបាលជាច្រើនឆ្ពោះមកកាន់តំបន់នេះ។

លោកបន្តថា មូលហេតុដែលលោក សម្រេចចិត្តជ្រើសរើសទីតាំងនេះ គឺលោកបានសិក្សាទីតាំងចំនួន១០០ ជ្រើសរើសយក១០ និងចុងក្រោយសល់ជម្រើសចំនួន៣ បន្ទាប់មកយើងជ្រើសរើសយកមួយ គឺយកតំបន់នេះ ព្រោះជាតំបន់មានការអភិវឌ្ឈលឿន អ្នកមានជីវភាពធូរធារកាន់តែច្រើន បាននិងកំពុងឆ្ពោះមករស់នៅតំបន់នេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់ណាក៏ដោយឲ្យតែមានផ្សារទំនើប មានក្រសួងរបស់រដ្ឋាភិបាល សាលារៀនអន្តរជាតិ មន្ទីរពេទ្យ គឺជាតំបន់ដែលដីឡើងថ្លៃ ដែលអ្នកមានជំនាន់ថ្មីនឹងឆ្ពោះមកកាន់តំបន់នេះ គឺត្រូវតម្លៃ ទំនើប និងស្ថានភាពដែលពួកគេចង់បាន។

លោកបន្តថា “យុទ្ឋសាស្រ្តរបស់បុរីវិមានសំណាង គឺយើងបានចំណា​យពេលគូសប្លង់រយៈពេល៨ខែ ដោយយើងបានសិក្សាពីតម្លៃបុរី សិ​ក្សាពីការសាងសង់បុរីកាលពី២០ឆ្នាំមុន ហើយយើងបានសិក្សាបុរីចំនួន២០ ជុំវិញបុរីយើង១០គីឡូម៉ែត្រ មុនយើងសម្រេចចិត្តសាងសង់​បុរីនេះឡើង ដោយរក្សាផ្ទៃដីជិត៤០ភាគរយជាតំបន់បៃតង មានផ្ទះដែលមិនមានរបងជាប់គ្នា និងរក្សាធម្មជាតិដែលមានស្រាប់ រក្សាព្រែកប្រវែងជាង១០០០ម៉ែត្រ និងថែររក្សាព្រែកនេះឲ្យបានស្អាតជាប្រចាំ។

លោកបន្តថា “យើងកំណត់ទីផ្សារ គឺអ្នកមានផ្ទះរួចហើយ និងជាបុរីលំដាប់អភិជន ដោយយើងបង្កើតសហគមន៍អ្នកមានមួយ ដែលផ្ទៃដីរបស់យើងទំហំ២៥ហិកតា ប៉ុន្តែមានផ្ទះវីឡាត្រឹមជាង៤០០ប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here