ដោយៈ គង់ ម៉ាលីនណា
កំពង់ស្ពឺៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៩ កញ្ញានេះ។
សម្តេចបញ្ជាក់ថា សមិទ្ធផលជោគជ័យ នៃបេសកកម្មការងាររបស់ម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនៅឥណ្ឌូនេស៊ី មមាញឹកខ្លាំងរហូតដាច់បាយក៏មាន។ ក្នុងនោះសម្តេចធិបតី បានស្រកអស់មួយគីឡូក្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។







