ដោយ: គង់ លាងហួរ
សៀងហៃ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកថា ប្រទេសចិននឹងពង្រីកទីផ្សារក្នុងឧស្សាហកម្មសេវាកម្ម និងលើកកម្ពស់ពាណិជ្ជកម្ម សេវាកម្មឆ្លងព្រំដែន។
ប្រសាសន៍បែបនេះរបស់លោក ស៊ី ជីនពីង បានធ្វើឡើងក្នុងឱកាសថ្លែងសារ តាមរយៈប្រព័ន្ធវីដេអូនៅឯពិព័រណ៍ អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) នៅក្នុងទីក្រុងប៉េកាំង។

លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិននឹងផ្តោតលើការពង្រីកទីផ្សារក្នុងស្រុក បង្កើនការនាំចូលសេវាកម្ម ដែលមានគុណភាពខ្ពស់ និងធ្វើកំណែទម្រង់ប្រព័ន្ធទិន្នន័យមូលដ្ឋាន របស់ប្រទេសចិន។ការកត់សម្គាល់បែបនេះ បានធ្វើឡើងស្របពេលដែលទំហំពាណិជ្ជកម្មរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។






