ហាង 7-Eleven សាខាទី១ប្រចាំប្រទេសឡាវទទួលបាន ការគាំទ្រខ្លាំង

0

ដោយៈ តែម សុខុម

វៀងចន្ទន៍: ហាង 7-Eleven សាខាទី១ ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលជំរុញឱ្យក្រុមហ៊ុនប្រតិបត្តិករថៃ CP All Plc គ្រោងបើកសាខាទី២ ក្នុងប្រទេសនេះនៅខែក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា នេះ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនថៃ CP All Plc ដែលជាក្រុមផលិតចំណីអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗ បានរាយការណ៍ថា ហាង 7-Eleven សាខាដំបូងនៅទីក្រុងវៀងច័ន្ទ ដែលទើបតែបើកដំណើរការកាលពីថ្ងៃទី៧ ខែកញ្ញា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកស្រុក។ក្រុមហ៊ុននេះនិយាយថា អតិថិជនបាននិងកំពុងសម្រុក មកកាន់ហាង7-Eleven ពេញៗមួយថ្ងៃ ដើម្បីទិញទំនិញផ្សេងៗ រួមមានផលិត​ផលប្រើប្រាស់ និងចំណីអាហារវេចខ្ចប់ស្រេចចំនួន៥.០០០មុខ។សាខា 7-Eleven នៅទីក្រុងវៀងច័ន្ទន៍ បើក២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយថែមទាំងមានតាំងលក់នូវផលិត​ផលក្នុងស្រុករបស់ឡាវ ដែលកំពុងទទួលបានប្រជាប្រិយភាពទាំងក្នុងស្រុក និងក្នុងចំណោមភ្ញៀវទេសចរ។

ក្រុមហ៊ុនCP All Plc គ្រោងនឹងបើកសាខាទី២ ក្នុងក្រុង Saysetha ខេត្ត Attapeu ប្រទេសឡាវ ក្នុងខែតុលា ឆ្នាំនេះ។ទន្ទឹមនេះក្រុមហ៊ុន ក៏គ្រោងបើកសាខាថ្មីចំនួន៧០០សាខាបន្ថែមទៀតនៅក្នុងប្រទេសថៃ បើកសាខាសរុបឱ្យបាន១០០សាខានៅកម្ពុជា និងពង្រីកការគ្របដណ្តប់សេវាកម្មដឹកជញ្ជូន 7-Eleven របស់ខ្លួនផងដែរ។បច្ចុប្បន្នក្រុមហ៊ុន CP All Plc ដំណើរការហាង 7-Eleven ជាង៦០កន្លែងក្នុងប្រទេសកម្ពុជា ដោយសាខាទី១ 7-Eleven នៅកម្ពុជា បានបើកដំណើរការកាលពីខែសីហា ឆ្នាំ២០២២៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here