ការកាន់កាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិកកើនឡើង ខណៈចិនបានដាំក្បាលចុះ

0

ដោយៈ តែម សុខុម

ញូវយ៉ក: ទិន្នន័យពីក្រសួងរតនាគារអាមេរិក បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ថា ការកាន់កាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងក្នុងខែកក្កដា ដោយកើនឡើងពីរខែជាប់ៗគ្នា ទោះបីជាទស្សនវិស័យអត្រាការប្រាក់ មានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី។

ការកាន់កាប់សរុបនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើងពីជាង៧,៥៦ទ្រីលានដុល្លារ ក្នុងខែមិថុនា ឈានដល់ជាង៧,៦៥ទ្រីលានដុល្លារ ក្នុងខែកក្កដា។ បើធៀបទៅនឹងឆ្នាំមុន ការកាប់របស់បរទេសនូវប័ណ្ណរតនាគារអាមេរិក បានកើនឡើង២,២%។ទិន្នន័យបានបង្ហាញថា ការកាន់កាប់របស់ចិន នូវប័ណ្ណរតនាគារអាមេរិក បានធ្លាក់ចុះមកនៅត្រឹម៨២១,៨ពាន់លានដុល្លារ ដែលជាចំនួនតិចបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែឧសភា ឆ្នាំ២០០៩ ដែលពេលនោះចិន កាន់កាប់ប័ណ្ណរតនាគារអាមេរិក ចំនួន៧៧៦,៤ពាន់លានដុល្លារ។

ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសចិនបានទទួលរងសម្ពាធយ៉ាងខ្លាំង នៅក្នុងការការពាររូបិយប័ណ្ណយ័ន ដែលកំពុងដាំក្បាលចុះរបស់ខ្លួន ហើយការចេញនូវប័ណ្ណរតនាគារ ឬ ប័ណ្ណបំណុលអាមេរិក ប្រហែលជាធ្វើឡើង ក្នុងគោលបំណងជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យប្រាក់យ័នហក់ឡើងថ្លៃវិញ។

ផលបត្ររតនាគារគោលរយៈពេល១០ឆ្នាំ បានចាប់ផ្តើមខែកក្កដាក្នុងអត្រា៣,៨៥៨% ដោយកើនឡើង៩,៩ពិន្ទុឈានដល់៣,៩៥៧%​ត្រឹមដំណាច់ខែនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here