សំណង់ជាប់គាំងនៅក្រុងព្រះសីហនុត្រូវការថរិកា១០០០លានដុល្លារដើម្បីបញ្ចប់ការសាងសង់

0

        ដោយៈ គង់ ហ្វីអូណា

       ព្រះសីហនុៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​ បាន​និយាយ​ថា​ ​យ៉ាងហោចណាស់​ថវិកា​ចំនួន​១​០០០​លាន​ដុល្លារ ​នឹងត្រូវ​ដើម្បី​វិនិយោគ​លើ​ការ​បញ្ចប់​អគារ ​ដែល​សាង​សា​ង់​មិនទាន់រួច​ ​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​។​

វិ​ស័​យ​អចលនទ្រព្យ​ ​និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ នឹង​វិ​ស័យ​សំណង់​បាន​ឈរ​នឹងថ្កល់​ ​ដោយសារតែ​ការ​រីក​រាលដាល ​នៃ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ក្នុង​ឆ្នាំ​ ​២​០​១​៩​។​

​ចំនួន​ប៉ាន់ស្មាន​សម្រាប់​ គម្រោង​វិនិយោគ​ឡើងវិញ​ត្រូវ​បាន​បង្ហាញឲ្យដឹងថា ​បន្ទាប់ពី​មន្ត្រី​នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ការងារ​ពិសេស​ លើ​គម្រោង​ដែល​មិន​ទាន់​បាន​បញ្ចប់​ ​ ជា​កិច្ចប្រជុំ​លើក​ដំបូង ​ នៅ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃពុធ​មុន​។​លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាល​រងខេត្ត​ព្រះ​សី​ហ​នុបានមានប្រសាសន៍ឲ្យដឹងងា ​គេ​ត្រូវការ​ថវិកា​ចំនួន​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​អភិវឌ្ឍ​ការ​វិនិយោគ​ ​និង​ផែនការ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដើម្បី​បញ្ចប់​គម្រោង​ជាង​៣​៦​០​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​រដ្ឋាភិបាល​គ្រោង​អភិវឌ្ឍ​ន៍ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​គម្រោង​ ​ដូច​មាន​ចែង​ក្នុង​គោល​នយោបាយ ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ​២​០​១​៥​-​២​០​២​៥​។​លោក​ថ្លែង​ថា​ “​ខ្ញុំ​មិន​គិតថា​ ​រដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​រឿង​នេះ​ទេ​ ​ព្រោះ​មាន​អាទិភាព​ជាច្រើន​ទៀត ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​”។​លោកបន្តថា “​ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុម​ការងារ​មាន​កាតព្វកិច្ច​រៃ​អង្គាស​ថវិកា​ ក្នុង​ក្របខណ្ឌ​នៃ​បរ​ធន​បាល​កិច្ច​ (​Trust​) ​និង​មួយ​ទៀត ​ដើម្បី​តម្រង់​ទិស​វិនិ​យោគិន​ ​ដែល​មានន័យ​ថា​ ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ ​ដើម្បី​លើក​ក​ម្ពស់​សក្តានុពល ​ជាមួយនឹង​ទំនាក់ទំនង​ដែល​យើង​បាន​ពង្រឹង”​។​

លោក​ ​ឡុង​ ​ឌី​ម៉ង់ ​បាន​ចង្អុលបង្ហាញ​ថា​ ​ក្រុម​ការងារ​បាន​ និង​កំពុង​ធ្វើការ​លើ​ការ​បែងចែក​គម្រោង​ ដែល​មិនទាន់​បាន​បញ្ចប់​ទៅជា​ប្រភេទ​ផ្សេងៗ​គ្នា​ ​ដូចជា​ គម្រោង​ដែល​មាន​បណ្តឹង​រដ្ឋប្បវេណី​ ​ឬ​ព្រហ្មទណ្ឌ​ជាដើម។​ ​និង​ច្រើន​ទៀត​មុន​ពេល​វា​អនុវត្តន៍​ផែនការ​បន្ទាប់​ទាក់ទង​នឹង​ការកំណត់​តំបន់​គម្រោង​។​លោក​បន្ត​ថា “​ជា​កិច្ច​បន្ទាប់​ ​យើង​នឹង​ធ្វើ​ការ​កំណត់​តំបន់​ ​ដើម្បី​ណែនាំ​អ្នក​វិនិយោគ​ឲ្យ​មានគំនិត​ សម្រាប់​ការរៀបចំ​ឡើងវិញ​ ​និង​បញ្ហា​បច្ចេកទេស​ផ្សេងទៀត”​។ ​ឧទាហរណ៍​ ​គម្រោង​ណាមួយ​នឹង​ត្រូវ​ដាក់​ចូល ​ទៅ​ក្នុង​ការ​ធ្វើ​តេ​ស្ត​មន្ទីរ​ពិសោធន៍​ ​ដើម្បី​ពិនិត្យមើល​ថាតើគម្រោង​នីមួយៗ​មាន​សុវត្ថិភាព​ក​ម្រិ​តណា​ ​និង​របៀប​ដែល​គម្រោង​ទាំងនេះ ​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ទិដ្ឋភាព​ច្បាប់​ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រួច​។​

លោក​ ​ឌី​ម៉ង់ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​រដ្ឋាភិបាល​មាន​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​ សម្រាប់​អ្នក​វិនិយោគ​ ដែល​មាន​ស្រាប់​ដែល​អាចប​ន្ត​ការ​សាងសង់​គម្រោង​រៀងៗ​ ខ្លួន​រហូត​ដល់​ការ​បញ្ចប់​ដោយខ្លួន​ឯង​ ​ឬ​ក្នុង​ទម្រង់​នៃ​ភាពជា​ដៃគូ ​នៃ​ការ​វិនិយោគ​ឯកជន​ឡើង​វិញ​។​

ផែនការ​មេ​ ​គឺជា​ត្រីវិស័យ​សម្រាប់​ការ​អភិវឌ្ឍ ខេត្ត​ព្រះ​សី​ហ​នុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ពហុ​គោលបំណង​គំរូ​ ​និង​ជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​ ​ដើម្បី​បម្រើ​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ ក្នុង​តំបន់​ ​ដើម្បី​លើក​ក​ម្ពស់​កំណើន​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​សង្គម​ ​និង​ការ​ការពារ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​ ​និង​និរន្តរភាព​។​ ​ផែនការ​មេ​នេះ ​គឺជា​ផែនការ​យុទ្ធ​សា​ស្រ្ត ​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​រយៈពេល​វែង​។​

រដ្ឋាភិបាល​គ្រោង​ពង្រីក​ផ្លូវជាតិ​មួយ​ចំនួន​ ដូចជា ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​ដែល​មាន​តម្លៃ​២​ពាន់​លាន​ដុល្លារ​ ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​ផែនការ​មេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here