ភ្នំពេញ CLD សក្តានុពលនៃការអភិវឌ្ឍ

0

ដោយ សហការី
ភ្នំពេញ: ក្នុងនាមជាប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខ្លាំងបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ជុំវិញពិភពលោក។ 

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច
ដូចយើងបានមើលឃើញទាំងអស់គ្នា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ  អត្រាកំណើនផលិតផលក្នុងស្រុកសរុបបានកើនឡើងលើសពី 8% សម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។  កំណើននៃការនាំចូល និងនាំចេញបានបង្កើនល្បឿន នៃការប្រមូលផ្តុំម៉ាកល្បីៗក្នុងពិភពលោក ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបនៅឆ្នាំ2022 មានចំនួន 48ពាន់លានដុល្លារអាមេរិក កើនឡើង 28.2% បើធៀបនឹងឆ្នាំ2021។ រដ្ឋាភិបាលកម្ពុជាក៏ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានទស្សនវិស័យទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ផែនទីបំណង

និន្នាការនៃការវិនិយោគ
នៅឆ្នាំ 2022 វិនិយោគិន​អចលន​ទ្រព្យ​សកលគឺ​ងាក​ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបង្ហាញថាមាន ប្រជាជន 62% ជឿថា ការវិនិយោគអចលនទ្រព្យនៅកម្ពុជាគឺជាជម្រើសដ៏ល្អ។ “របាយការណ៍ទ្រព្យសម្បត្តិឆ្នាំ 2022” របស់ Knight Frank បង្ហាញថា អចលនទ្រព្យនៅតែជាមូលដ្ឋានគ្រឹះនៃផលប័ត្រវិនិយោគរបស់បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធ ដែលមានចំនួនជាមធ្យម 27% នៃទ្រព្យសម្បត្តិដែលអាចវិនិយោគបាន។

ផែនទីបំណង

ទ្រព្យសកម្មរក្សាតម្លៃ
កម្ពុជា​ជា​ប្រទេស​ប្រទេសលំដាប់ទី៣​របស់​ពិភពលោក​ដែលមានទ្រព្យសម្បត្តិគិតជាប្រាក់ដុល្លារ ហើយប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណដែលមានការការពារច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។  ពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិក អត្រាផលចំណេញលើការវិនិយោគ(ROI)អចលនទ្រព្យមានប្រហែល 8-10%។ អចលនទ្រព្យនៅកម្ពុជាជាកម្មសិទ្ធិអចិន្ត្រៃយ៍ រដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជា ជនបរទេស និងជនជាតិខ្មែរមានសិទ្ធិដូចគ្នា។ លើសពីនេះទៀត ផ្ទៃក្រឡាដែលចែងនៅក្នុងប័ណ្ណកម្មសិទ្ធិអចលនទ្រព្យគឺជាផ្ទៃក្រឡាក្នុងផ្ទះ  អចលនទ្រព្យរបស់កម្ពុជាមានតម្លៃជាងសម្រាប់ការវិនិយោគ។

ទិដ្ឋភាពនៃទីក្រុងភ្នំពេញ

អនាគតថ្មីសម្រាប់ការរស់នៅCLD
គ្រប់ទីក្រុងធំៗអន្តរជាតិក្នុងពិភពលោក មានមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង (CLD) ក្នុងទីក្រុងរបស់ខ្លួន។ CLD របស់ញូវយ៉កគឺជា Manhattan Central Park ហើយ CLD របស់ប៉ារីសគឺជា មហាវិថី Champs Elysees ។ CLD គឺជាតំបន់មួយដែលមានទីតាំងនៅកណ្តាលទីក្រុងលំដាប់អន្តរជាតិ និងមានប្រព័ន្ធការរស់នៅទីក្រុងពេញលេញ និងមានបរិស្ថាន និងវប្បធម៌ល្អឥតខ្ចោះ និង ជាកន្លែងសម្រាប់ការរស់នៅទីក្រុងប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ដូច្នេះ “ការធ្វើការនៅក្នុង CBD និងការរស់នៅក្នុង CLD” បានក្លាយជាក្តីស្រមៃរបស់អភិជនទីក្រុង។

ទិដ្ឋភាពនៃ Manhattan Central Park
ទិដ្ឋភាពនៃមហាវិថី Champs Elysees

នៅក្នុងទីក្រុងភ្នំពេញ តំបន់ដែលស្ថិតនៅលើបណ្ដោយមហាវិថីព្រះមុនីវង្ស បានក្លាយជាមជ្ឈមណ្ឌលលំនៅឋានកណ្តាលក្រុង(CLD) ដ៏ចាស់ទុំមួយ។ ទីនេះជាស្នូលកិច្ចការរដ្ឋាភិបាលកម្ពុជា៖ ក្រសួង-ស្ថាប័នជាតិសំខាន់ៗដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺស្ថិតនៅតំបន់នេះទាំងអស់។ ទីនេះមានស្ថានទូត និងស្ថានកុងស៊ុលបរទេសជាច្រើន មានសាលារៀនល្បីៗដូចជា សាលាអន្តរជាតិ ISPP សាលាអន្តរជាតិPARAGON សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាដើម។ តំបន់នេះមានប្រមូលផ្តុំដោយសណ្ឋាគារ សូហ្វីតែល ភោជនីយដ្ឋានទន្លេបាសាក់ សណ្ឋាគារណាហ្គាវើលដ៍ និង​អគារ​ពាណិជ្ជកម្មធំៗ​ចំនួន​បួន​របស់ក្រុមហ៊ុនព្រីនស៍ រួមនិងមេហ្គាម៉ល អ៊ីអន1 PH Mall ផ្សារធំថ្មី។ល។

ទិដ្ឋភាពពេលយប់នៃភ្នំពេញCLD

 គំនិត “ដំបូង” ធំៗទាំងបួនរបស់ ព្រីនស៍ ហេបភីនេស ផ្លាហ្សា
ដូចនឹង Manhattan ដែរ  CLD របស់ទីក្រុងមួយគឺជាតំបន់លំនៅឋានលំដាប់ខ្ពស់។ ក្រុមហ៊ុនព្រីនស៍ គ្រុប បានបណ្តាក់ទុនយ៉ាងច្រើនក្នុងការកសាង ព្រីនស៍ ហេបភីនេស ផ្លាហ្សា នៅលើមហាវិថីព្រះមុនីវង្ស ដោយពឹងផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ។ គម្រោង​នេះ​បានបង្កើតឡើងស្របតាម​គំនិត “ដំបូង” ចំនួន​បួន គឺ៖ ក្រុមអគារលំដាប់អន្តរជាតិដំបូងគេដែលរួមបញ្ចូល “ការរស់នៅ + ការិយាល័យ + ការទំនាក់ទំនង + សណ្ឋាគារ + ការទិញទំនិញ”  អគារ​ការិយាល័យ​ដំបូងគេ​ដែល​មាន​សួនច្បារ​លើអាកាស ​ ​ខុន​ដូបែបសណ្ឋាគារលំដាប់ផ្កាយប្រាំដំបូងគេនៅភ្នំពេញ (នឹងចុះហត្ថលេខាឆាប់ៗនេះ) ​ខុន​ដូលំដាប់កំពូលដំបូងគេដែលមានសេវាកម្មរួមគ្នាពីក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួនបី។ ផ្តល់នូវភាពរីករាយក្នុងជីវិតរស់នៅទីក្រុងភ្នំពេញតែមួយគត់សម្រាប់អភិជនក្នុងទីក្រុង។

ព្រីនស៍ ហេបភីនេស ផ្លាហ្សា
ក្រុម​អគារ​លំដាប់កំពូលរបស់ក្រុមហ៊ុនព្រីនស៍ គ្រុប

កសាងជីវិតឲ្យប្រសើរ
ព្រីនស៍ ហេបភីនេស ផ្លាហ្សា កំពុងបង្កើតខុនដូរាងបួនជ្រុងដែល​មានទំហំ​ប្រហែល 32-96m²។ ប្រភេទផ្ទះ32m² មានការរចនាយ៉ាងផ្ចិតផ្ចង់ និងប្រណិត ប្រភេទផ្ទះ 52m² មានរាងបួនជ្រុង​ និងទំនើប និងខ្យល់ចេញចូលគ្រប់គ្រាន់ ប្រភេទផ្ទះ96m² មានបន្ទប់គេងពីរដែលមានផាសុខភាព។ ជម្រើសច្រើន ដែលអាចបំពេញរាល់តម្រូវការរបស់អ្នកទិញ និងបង្កើតជីវិតរស់នៅបែបទាន់សម័យ សម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ កសាងជីវិតរស់នៅបែបទីក្រុងទំនើបសម្រាប់អភិជននៅភ្នំពេញ។

នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឲ្យកាន់តែល្អប្រសើរ” និងនាំមកនូវការភ្ញាក់ផ្អើលបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា។

រូបភាព3Dនៃព្រីនស៍ ហេបភីនេស ផ្លាហ្សា

ទិញព្រីនស៍ ហេបភីនេស ផ្លាហ្សា ឥឡូវនេះ នឹងទទួលបានអត្ថប្រយោជន៍និងការបញ្ចុះតម្លៃជាច្រើន

  1. ការទិញអចលនទ្រព្យដោយគ្មានហានិភ័យ៖ យសន្យាថា“ទិញផ្ទះវិញក្នុងតម្លៃដើម” ដោយគ្មានលក្ខខណ្ឌ ៥ឆ្នាំក្រោយប្រគល់ផ្ទះ។ ទិញដោយគ្មានហានិភ័យ។
  2. តម្លៃពិសេស ៖ តម្លៃសរុបចាប់ផ្តើមពី $49,XXX ឡើងទៅ បង់ត្រឹមតែ $299/ខែ ទិញផ្ទះក្តីបារម្ភ។
  3. អត្ថប្រយោជន៍បន្ថែម ៖ ទិញផ្ទះនឹងទទួលបានកាតសមាជិក Prince Black Card ដែលអាចទទួលសេវាកម្ម VIP ផ្សេងៗរបស់ព្រីនស៍ គ្រុប ដូចជាការបញ្ចុះតម្លៃសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ការបញ្ចុះតម្លៃ សម្រាប់ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សេវាកម្មកម្សាន្តលំដាប់កំពូលរបស់ព្រីនស៍ ក្លឹប។ល។ និងអត្ថប្រយោជន៍ជាច្រើនទៀត។
    ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖(+855) 23 951 666
    អាសយដ្ឋានគម្រោង៖ ផ្លូវលេខ 93 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

 

LEAVE A REPLY

Please enter your comment!
Please enter your name here