ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទីផ្សារដីធ្លីនៅតែមានសកម្មភាព សម្រាប់គំរោងដែលវិនិយោគដោយមានផែនការ មូលដ្ឋានទុន និងមានភាពស្របច្បាប់ត្រឹមត្រូវ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានសរសររលើបណ្តាញទំនាក់ទំនងសង្គមថា វិស័យអចលនទ្រព្យពិសេសដីឡូត៍ នៅតែមានភាពចាំបាច់ និងសំខាន់សម្រាប់ប្រជាពលរដ្ឋ អតិថិជនដែលមានលំហូរសាច់ប្រាក់ល្អ ព្រមទាំងចង់វិនិយោគបង្កើតទ្រព្យ ឱកាសចំណេញនាពេលអនាគត។លោកបន្តថា “ពេលនេះជាពេលវេលាដ៏ល្អមួយ ស័ក្តិសមសម្រាប់ប្រជាពលរដ្ឋ អតិថិជនដែលមានលទ្ធភាព ប៉ុន្តែមុនសម្រេចចិត្តវិនិយោគអចលនទ្រព្យ”។លោកបន្តថា “សូមជ្រើសរើសក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ គម្រោងអភិវឌ្ឍន៍ពិតប្រាកដ មានប្លង់កម្មសិទ្ធិ ប្លង់បំបែកក្បាលដី លិខិតអនុញ្ញាតអភិវឌ្ឍន៍ដីឡូត៍ និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ពីនអប ព្រោះវាជាទំនុកចិត្ត ភាពជឿជាក់ ភាពស្របច្បាប់ និងមានតម្កល់ប្រាក់ធានាគម្រោង ជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ”។
លោកឧកញ៉ាម៉ន សុខាបានបន្តថា ដូច្នេះដើម្បីជៀសវាងការទិញដីឡូត៍ខុស នាំឲ្យខាតបង់លុយកាក់ ខាតពេលវេលា ប៉ះពាល់អារម្មណ៍ និងទំនុកចិត្ត សូមសិក្សាពត៌មានអោយបានច្បាស់លាស់៕