ដោយៈ តែម សុខុម
ហាណូយ: ទីភ្នាក់ងារវិនិយោគបរទេស (FIA) នៃក្រសួងផែនការ និងវិនិយោគបានរាយការណ៍ថា មានគម្រោងវិនិយោគបរទេសដែលមានសុពលភាពនៅវៀតណាម ចំនួន៣៨,៣៧៩ជាមួយនឹងដើមទុន ចុះបញ្ជីសរុបចំនួន៤៥,៥០៦លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២០ ខែកញ្ញា។
រហូតមកទល់ពេលនេះ ការចំណាយសរុបនៃគម្រោងទាំងនេះបានកើនឡើង ដល់២៨៩,៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៦៣,៧% នៃដើមទុនដែលបានចុះបញ្ជីសរុប។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីចុងខែកញ្ញា។
អំឡុងពេលពីខែមករា ដល់ខែកញ្ញា គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) បានបញ្ចេញថវិកាជាង១៥,៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើង២,២%បើធៀបនឹងឆ្នាំមុន។ នេះក៏បង្ហាញពីកំណើន០,៩% បើធៀបនឹងរយៈពេល៨ខែដើមឆ្នាំនេះផងដែរ។វិនិយោគិនបរទេស បានចាក់បញ្ចូលដើមទុនចូល ទៅក្នុងវិស័យសេដ្ឋកិច្ចចំនួន១៩ ក្នុងចំណោមវិស័យសេដ្ឋកិច្ចចំនួន២១។
ឧស្សាហកម្មផលិត និងកែច្នៃបានទាក់ទាញការវិនិយោគពីបរទេ សច្រើនជាងគេ ជាមួយនឹងទឹកប្រាក់ជិត២៧៣,៩ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៦០,២%នៃដើមទុនសរុប។ បន្ទាប់មកគឺអចលនទ្រព្យជាមួយនឹងទឹកប្រាក់ ប្រមាណ៦៧,៤%ពាន់លានដុល្លារអាមេរិក ហើយការផលិត និងចែកចាយអគ្គិសនី ដែលមានទំហំ៣៨,៤ពាន់លានដុល្លារអាមេរិក។






