សម្តេចធិបតីៈវេទិការរដ្ឋ-ឯកជននាពេលខាងមុខនឹងដោះស្រាយបញ្ហាប្រឈមផ្នែកធុរកិច្ច និងការវិនិយោគ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន​មានប្រសាសន៍ថា​ ​វេទិកា​រ​រដ្ឋ​-​ឯកជន​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែវិច្ឆិកា​ ​ឆ្នាំនេះ​ ​នឹង​លើកឡើង ​និង​ដោះស្រាយបញ្ហា​ប្រឈម​នានា​ក្នុង​ផ្នែក​ធុរកិច្ច​ និង​ការ​វិនិយោគ​ ​ព្រមទាំង​បង្កើត​នូវ​កម្លាំង​ច​លក​រ​ជា​យុទ្ធសាស្ត្រ​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។​

សម្តេច​បាន​គូស​បញ្ជាក់បែបនេះ ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយនឹង​កម្មករ​ ​និង​និយោជិត​ក្នុង​វិ​ស​័​យ​កាត់​ដេរ​ប្រមាណ​​១​៨​,​០​០​០​​នាក់​ ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​កាល​ពីម្សិលមិញ​នេះ។

សម្តេចបញ្ជាក់ថា​ “​វេទិកា​នេះ​នឹង​ប្រើប្រាស់​ជា​វេទិកា​មួយ​ ​ដើម្បី​ស្តាប់​មតិ​ ​និង​សំណូមពរ​ពី​វិ​ស័យ​ឯកជន​ ​សម្រាប់​រដ្ឋាភិបាល​ដាក់​ចេ​ញ​​នូវ​វិធានការ​ជាបន្តបន្ទាប់​ ​ដើម្បី​ដោះស្រាយបញ្ហា​នានា​ ​ក្នុង​គោ​ល​បំណង​លើក​ក​ម្ពស់​ការ​ធ្វើអាជីវកម្ម​ ​និង​ការ​វិនិយោគ​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​”។​

សម្តេចបន្តថា ​ “​ក្នុង​ខែវិច្ឆិកា​ ​នៅពេលដែល​អ្នក​ជួប​ជាមួយ​វិ​ស័យ​ឯកជន​ ​អ្នក​នឹង​ដឹង​ពី​អ្វី​ដែល​រដ្ឋាភិបាល ​ផ្តល់​ក្នុង​ស្ថានភាព​លំបាក​នេះ​សម្រាប់​វិ​ស័​យ​ឯកជន​ ​ដើម្បី​យើង​អាច​បង្កើត​ការងារ ​ជូន​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​”។​

វេទិកា​រ​រដ្ឋ​-​ឯកជន​ ​ត្រូវ​បាន​បង្កើត​ឡើង​ តាម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​ក្នុង​ឆ្នាំ​១​៩​៩​៩​។​វា​ជា​យន្ត​ការ​សម្រាប់​ការ​ពិគ្រោះ​យោបល់​រវាង​រដ្ឋ​ ​និង​ឯកជន​លើ​បញ្ហា​បរិយាកាស​វិនិយោគ​ ​ចាប់ពី​គោល​នយោបាយ​ជួ​រវែង​ ​រហូតដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ​។​ វេទិកា​នេះ​ក៏បាន​ផ្តល់​ឱ្យ​រាជរដ្ឋាភិបាល​ នូវ​បណ្តាញ​មួយ​សម្រាប់​ការ​ទទួល​បាន​មតិ ​កែ​លម្អ​របស់​វិ​ស័​យ​ឯកជន ​លើ​សេចក្តីព្រាង​គោល​នយោបាយ​ ​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​។​

អ្នកឧកញ៉ា​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​មានប្រសាសន៍ថា​ ​វេទិកា​នេះ​ផ្តល់​ឱកាស​ដល់​វិ​ស័យ​ឯកជន​ ​ដើម្បី​ស្នើសុំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ ​បន្ទាប់ពី​បញ្ហា​មិនទាន់​ត្រូវ​បាន​ដោះស្រា​យ​នៅ​ក​ម្រិ​ត​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​អ្នកឧកញ៉ាបានបញ្ជាក់ថា​ “​វេទិកា​នេះ​នឹង​មាន​សារៈសំខាន់​សម្រាប់​វិ​ស័​យ​ឯកជន ​ពី​ក្រុម​នីមួយៗ​ក្នុង​ការ​លើកឡើង​ ​និង​ស្នើ​ដល់  ​រដ្ឋាភិបាល​ ​ហើយ​នាយករដ្ឋមន្ត្រី​ នឹង​អាច​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគេ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here