ភ្នំពេញ:ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍វិស័យចម្រុះ និងក្រុមហ៊ុន Big C ដែលជាបណ្តាញផ្សារទំនើបដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍ដែលមានប្រតិបត្តិការជាង 2000 ហាងនៅទូទាំងប្រទេសថៃ ហុងកុង វៀតណាម ឡាវ និងប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ផ្សារទំនើបទំហំ 2.7 ហិចតានៅតំបន់រង្វង់មូលសុវណ្ណមច្ឆាក្នុងទីក្រុងរណបជ្រោយចង្វាររាជធានីភ្នំពេញ ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ច ព្រមព្រៀងថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបានពន្លឹកអំពីការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នា លើកដំបូងដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ 2023 ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងឃើញពីការចាប់ផ្តើមនៃការសាងសង់ផ្សារទំនើបដើម្បីលើកកម្ពស់ការលក់រាយឲ្យកាន់តែប្រសើរឡើង និងរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល ។
ពិធីចុះហត្ថលេខាជាផ្លូវការនេះអញ្ជើញចូលរួមដោយ គណៈប្រតិភូមកពីក្រុមហ៊ុនកាណាឌីយ៉ាគ្រុបដឹកនាំដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ, លោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកក្រុមហ៊ុនកាណាឌីយ៉ាគ្រុប, លោកស្រី លឹម លីជិន នាយិកាក្រុមហ៊ុនមេហ្គាអាសិតមេនេចមេន, លោក អាំង អេងហ៊ុយ ប្រធាននាយកដ្ឋានផ្នែកហិរញ្ញវត្ថុ OCIC (CFO) និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC ព្រមទាំង លោក Gary Hardy នាយកប្រតិបត្តិក្រុមហ៊ុន BIG C (COO), លោក Suwin Somsri អនុប្រធានក្រុមហ៊ុន BIG C, កញ្ញា Nattasuda Komoltham នាយកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Big C និង លោកស្រី សូនីតា សំណាង នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន Big C ។

ផ្សារទំនើបដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះនឹងបង្កើនគំនិតនៃការដើរទិញឥវ៉ាន់ដោយផ្តល់ជូននូវជម្រើសដ៏ទូលំទូលាយនៃផលិតផលស្រស់ៗ ទំនិញស្ងួត និងផលិតផលនាំចូលសម្រាប់អ្នកទិញទំនិញពីផ្សារទំនើប Big C ផងដែរ ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះសេវាកម្មអតិថិជន ផ្សារទំនើប Big C នឹងផ្តល់ជូនអ្នកទិញនូវបទពិសោធន៍ថ្មីក្នុងការទិញទំនិញជាមួយនឹងគម្រោងនេះ ដែលរំពឹងថានឹងបើកក្នុងរយៈពេល 18 ទៅ 24 ខែខាងមុខនេះ ។
លោកស្រី លឹម លីជិន នាយិកាក្រុមហ៊ុនមេហ្គាអាសិតមេនេចមេនបានលើកឡើងថា “ យើងមានសេចក្តី សោមនស្សរីករាយក្នុងការចុះកិច្ចព្រមព្រៀងនេះជាមួយក្រុមហ៊ុន Big C និងក្រុមហ៊ុន Berli Jucker Company (BJC) របស់ប្រទេសថៃក្នុងការនាំយកសេវាកម្មផ្សារទំនើបធំៗខ្នាតយក្សចូលមកក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះឧត្តមភាព ស្របតាមចក្ខុវិស័យរបស់ស្ថាបនិក និងជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ខណៈពេលដែលយើងមានបំណងក្នុងការអភិវឌ្ឍបទពិសោធន៍ នៃការលក់រាយសម្រាប់អ្នករស់នៅដោយផ្តល់នូវផលិតផលគុណភាពខ្ពស់ជាច្រើនប្រភេទនៅក្នុងបរិយាកាសផ្សារទំនើបដែលស្រស់ស្អាត និងមានទីតាំងធំទូលាយ ។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ OCIC Group ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍”។ 
ក្រុមហ៊ុន Big C ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនដែរឈរលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងការពេញចិត្តរបស់អតិថិជន គឺមានភាពសាទរខ្លាំងដូចគ្នាចំពោះគម្រោងនេះ ។ លោក Gary Hardy នាយកប្រតិបត្តិនៃក្រុមហ៊ុន Big C បានមានប្រសាសន៍ថា “ យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន OCIC Group ក្នុងការបង្ហាញនូវគំនិតផ្តួចផ្តើមផ្សារទំនើបរបស់យើងទៅកាន់ខណ្ឌជ្រោយចង្វារ ។ ជាមួយនឹងផលិតផល និងសេវាកម្មសម្រាប់អតិថិជនដ៏សម្បូរបែបរបស់យើង យើងមានទំនុកចិត្តថាកិច្ចសហការ នេះនឹងបង្កើតស្តង់ដារថ្មីសម្រាប់ឧត្តមភាពនៃការលក់រាយ ។ ជារួមយើងនឹងបង្កើតគោលដៅទិញទំនិញដែលលើសពីការរំពឹងទុករបស់សហគមន៍ ។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន OCIC Group និងក្រុមហ៊ុន Big C បានបង្ហាញពីការរួមគ្នាដ៏ខ្លាំងរវាងអ្នកដឹកនាំក្នុង ឧស្សាហកម្មទាំងពីរតាមរយៈការចែករំលែកនូវចក្ខុវិស័យរួមនៃការជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់នូវបទពិសោធន៍លក់រាយដែលមិនអាចប្រៀបផ្ទឹមបាន ។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធនធាន និងការលះបង់របស់ក្រុមហ៊ុន OCIC Group និងក្រុមហ៊ុន Big C ត្រៀមរៀបចំឡើងវិញនូវទិដ្ឋភាពលក់ទំនិញរាយនៃខណ្ឌជ្រោយចង្វារ ដោយធ្វើអោយរឹងមាំនូវទីផ្សារអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ។ 

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group បានបញ្ជាក់ថា គម្រោងនេះមានទស្សនវិស័យវិនិយោគរយៈពេល 30ឆ្នាំ សម្រាប់ក្រុមហ៊ុនទាំងពីរដោយផ្តោតលើការផ្តល់ជម្រើសកាន់តែច្រើនសម្រាប់បម្រើប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ លោក Thierry Tea បានបន្ថែមថា “ យើងត្រូវតែមានភាពច្នៃប្រឌិតជាងមុន ហើយជាមួយនឹងភាពខុសគ្នា យើងកំពុងឈានចូលយុគសម័យថ្មីសម្រាប់ប្រទេសកម្ពុជា ហើយអតិថិជនរបស់យើងកំពុងស្វែងរកនិន្នាការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបំណងប្រាថ្នានៃការរស់នៅដែលស្រដៀងទៅនឹងប្រទេសអាស៊ីដែលមានភាពចាស់ទុំ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់យ៉ាងខ្លាំងជាមួយនឹងវប្បធម៌ និងប្រពៃណីខ្មែរ ”







