ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញកាលពីថ្ងៃសៅរ៍ថា កម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរ ក្នុងទឹកប្រាក់ចំនួន៣,៧៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២៣នេះ។
តួលេខខាងលើនេះ បានបង្ហាញសញ្ញានៃការកើនឡើង៨,៦ភាគរយ ពី៣,៤៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដំបូងដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមសារពត៌មានរបស់រដ្ឋចិន Xinhua បានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១៩១ ក្នុងអំឡុងពេលខែមករា ដល់ខែកញ្ញាឆ្នាំនេះ កើនឡើង២៧ភាគរយពីគម្រោងចំនួន១៥០ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។






