ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញកាលពីពេលថ្មីៗកន្លងទៅថា ផ្ទះជិត៨.០០០យូនីតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានទិញអស់ដោយមនុស្សតែ៣០នាក់ប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំកន្លះកន្លងមកនេះ។
យោងតាមទិន្នន័យដែលចងក្រងឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញថា តម្លៃសរុបនៃផ្ទះដែលបានរៀបរាប់ខាងលើមានចំនួន១,១៩ពាន់ពាន់លានវ៉ុន (ប្រហែល៨៩៧,៣៧លានដុល្លារអាមេរិក)។
លោក Min Hong-chul សមាជិកនៃគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងជាសមាជិកគណៈកម្មាធិការដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃរដ្ឋសភា បានលើកឡើងថាការទិញអចលនទ្រព្យទាំងនេះ បង្ហាញថាច្បាប់លំនៅដ្ឋានរបស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការទិញដីធ្លីទុកចំណេញ មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់តម្លៃ ផ្ទះនោះទេ។






