ដោយៈ តែម សុខុម
ម៉ាកាវៈ ទីក្រុងម៉ាកាវ ទទួលបានភ្ញៀវទេសចរជាង២២,៧២លាននាក់ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ ឬជាមធ្យមទទួលបានភ្ញៀវទេសចរចំនួន៧៥.០០០នាក់ក្នុងមួយថ្ងៃ។
យោងតាមសារព័ត៌មាន GGRAsia ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ឱ្យដឹងថា ចំនួនសរុបនៃភ្ញៀវទេសចរ ដែលទីក្រុងម៉ាកាវ ទទួលបាន ក្នុងរយៈពេល១០ខែនេះ បង្ហាញពី “ការងើបឡើងវិញ៦៨%” បើធៀបនឹងរយៈពេលដូចគ្នា ក្មុងឆ្នាំ២០១៩ ដែលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។
លោកស្រី Maria Helena de Senna Fernandes នាយការិយាល័យទេសចរណ៍ នៃរដ្ឋបាលក្រុងម៉ាកាវ (MGTO) បានចាត់ទុកការងើបឡើងវិញនេះ “គួរឱ្យពេញចិត្ត”។






