វិស័យអចលនទ្រព្យប្រណីតលំដាប់អភិជននៅប្រទេសថៃនឹងបន្តនិន្នាការនៃកំណើនដ៏ខ្ពស់

0

ដោយ: គង់ លាងហួរ

បាងកក: លោក Korn Narongdej នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Raimon Land បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យលំដាប់ប្រណីតបំផុត ឬលំដាប់អភិជន របស់ប្រទេសថៃ នឹងបន្តរីកចម្រើន ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក Korn បានបន្តថា ទោះបីជាជួបបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាអតិផរណា ការកើនឡើងថ្លៃចំណាយលើការរស់នៅ ការថយចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបា យយ៉ាងណាក្តី ប៉ុន្តែជាធម្មតា សង្គមពួកអ្នកមាន ឬអភិជន មិនបានរងផលប៉ះពាល់នោះទេ ហើយពួកគេនៅតែបន្តការចំណាយ ក្នុងកម្រិតធម្មតា ឬលើសពីធម្មតាទៅទៀត។Thailand’s super-ultra luxury property sector continues upward trajectoryលោក​បាន​បន្ថែម​ថា​ “នៅពេល​ដែលសម្រេចចិត្ត​ទិញ​ផលិតផល​ប្រណីត ក្រុមអតិថិជន​ ដែលជាអ្នកមាន​ទ្រព្យស្តុកស្តម្ភ អាច​ធ្វើ​ការសម្រេចចិត្ត​ ដោយ​មិន​ស្ទាក់ស្ទើរ ជាមួយ​នឹងលក្ខខណ្ឌ​ណាមួយ​ឡើយ​”។

លោក Korn Narongdej ក៏បានវាយតម្លៃផងដែរថា កំណើននៃវិស័យអចលនទ្រព្យ លំដាប់ខ្ពស់ប្រណីតនេះ បណ្តាលមកពីជនបរទេស ដែលកំពុងស្វែងរកផ្ទះទី២របស់ពួកគេនៅក្នុងប្រទេសថៃ។Thailand’s super-ultra luxury property sector continues upward trajectoryលោកបានអះអាងថា លក្ខណៈសម្បត្តិរបស់ប្រទេសថៃ ដូចជាប្រជាជនរួសរាយរាក់ទាក់ ការអត់ឱនខាងសាសនា ម្ហូបឆ្ងាញ់ពិសារ និងវប្បធម៌ដ៏សម្បូរបែប បានធ្វើឱ្យប្រទេសនេះ ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិមហាសាល។

ចំពោះ​ គម្រោង​ខុនដូ​ប្រណីត​ថ្មី ចុងក្រោយ​បង្អស់ដែលមានឈ្មោះថា “Tait Sathorn 12”របស់ក្រុមហ៊ុន Raimon Land  លោក Korn បាន​គូសបញ្ជាក់ថា​ ជាង៤០%នៃ​យូនីត​សរុប ក្នុងគម្រោងនេះ ត្រូវ​បាន​ទិញយកដោយក្រុមជនបរទេស​។Korn Narongdejជនបរទេសដែលទិញខុនដូច្រើនជាងគេ នៅក្នុងគម្រោង Tait Sathorn 12 រួមមាន ដូចជា ជនជាតិចិន សិង្ហបុរី តៃវ៉ាន់ និងអូស្ត្រាលី ខណៈជនបរទេសភាគច្រើន ទិញខុនដូទាំងនេះសម្រាប់ការប្រើប្រា ស់ផ្ទាល់ខ្លួន ហើយជនបរទេសមួយចំនួនទៀត ទិញខុនដូសម្រាប់ការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here