ចំណេះដឹង​!​ ​តើ​ពន្ធ​កាត់​ទុក​គឺជា​អ្វី​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ពន្ធ​កាត់​ទុក​ ​គឺជា​ពន្ធ​ដែល​ត្រូវ​បាន​កាត់​ទុក​ ​ដោយ​អ្នកជាប់ពន្ធ​និ​វាសន​ជន​លើ​ការ​ទូទាត់​មួយចំនួន​ ​ដែល​ធ្វើឡើង​ជា​សាច់ប្រាក់​ ​ឬ​ជា​វត្ថុ​ឲ្យ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​និង​អ​និ​វាសន​ជន​។​ ​

​អ្នកជាប់ពន្ធ​និ​វាសន​ជន​ដែល​ប្រកប​អាជីវកម្ម​ ​ដែល​បាន​ធ្វើការ​ទូទាត់​ជា​សាច់ប្រាក់​ ​ឬ​ជា​វត្ថុ​ឱ្យ​ដល់​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ត្រូវ​កាត់​ទុក​ ​និង​បង់ប្រាក់​ពន្ធ​ទៅតាម​អត្រា​កំណត់​ដូច​ខាងក្រោម​លើ​ការ​ទូទាត់​មុន​ការ​កាត់​ទុក​ប្រាក់​ពន្ធ​។​

​អត្រា១៥ភាគរយ​ ​ចំពោះ​ប្រាក់ចំណូល​ដែល​រូប​វ័ន្ត​បុគ្គល​ ​បាន​ទទួល​ពី​ការ​បំពេញ​សេវា​នានា​ ​រួម​ទាំង​ការគ្រប់គ្រង​ ​ឬ​ការពិគ្រោះ​យោបល់​ ​ឬ​សេវា​ប្រហាក់​ប្រហែល​ ​និង​ ​សួយសារ​ចំពោះ​ទ្រព្យ​អ​រូ​បីយ​ ​និង​ភាគកម្ម​ក្នុង​ធនធាន​រ៉ែ​ ​ហើយនិង​ការប្រាក់​ដែល​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ដែល​ប្រកប​អាជីវកម្ម​ ​ដែល​មិនមែន​ជា​ធនាគារ​ ​ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​។​

​អត្រា១០ភាគរយ​ ​ចំពោះ​ប្រាក់ចំណូល​ពី​ការ​ឱ្យ​ជួល​ចលន​ ​ឬ​អចលនទ្រព្យ​។​ ​អត្រា​ ​៦ភាគរយ​ ​ចំពោះ​ការប្រាក់​ដែល​ធនាគារ​ ​ឬ​ស្ថាប័ន​ ​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ដែល​ ​មាន​គណនី​បញ្ញើ​មានការ​កំណត់​អត្រា ៤​ភាគរយ​ ​ចំពោះ​ការប្រាក់​ដែល​ធនាគារ​ ​ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​ ​បង់​ឱ្យទៅ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ​ដែល​មាន​គណនី​សន្សំ​គ្មាន​ការកំណត់​។​

​ការ​កាត់​ទុក​ក្នុង​មាត្រា​នេះ​ ​មិន​ត្រូវ​អនុវត្ត​ទេ​ចំពោះ​ការ​ប្រា​ ​ក់​ដែល​បង់​ឱ្យ​ធនាគារ​ ​និង​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​ ​និង​ការ​ទូទាត់​ចំពោះ​ប្រាក់ចំណូល​លើកលែង​ពន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា៩ថ្មី​នៃ​ច្បាប់​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here