ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនCPLបានថ្លែងថា ទីផ្សារដីធ្លីនឹងងើបឡើងវិញ នៅឆ្នាំ២០២៤ខាងមុខនេះ ស្របពេលបណ្តាធនាគារនានា នឹងបញ្ចេញឥណទានសម្រាប់វិស័យនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកសន្និបាតសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី១១ ធ្នូថា ទីផ្សារនឹងមានសភាពល្អប្រសើរ បើទោះបីតម្លៃដីអាចមិនទាន់កើនឡើងច្រើនក្តី ប៉ុន្តែវានឹងមានភាពប្រសើរឡើង និងអាចកើនតម្លៃនៅតាមតំបន់មួយចំនួន។
លោកបបន្តថា “ការបញ្ចេញឥណទានរបស់ធនាគារ ប្រៀងដូចជាមនុស្សស្រេកទឹក ហើយត្រូវគេផ្តល់ទឹកឲ្យផឹកចឹង ឥណទានវានឹងជួយដល់វិស័យនេះ”។ លោកបន្តថា “ការរីកចម្រើនវិស័យនេះ នឹងបន្តមានទៀត ប៉ុន្តែវាទាមទារនូវការរួបរួមមួយ ដើម្បីជម្រុញវិស័យនេះឲ្យមានភាពរីកចម្រើន”។







