ដោយៈ គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងអំណោយផល ឬមិនអំណោយផល។ ខាងក្រោមនេះគឺជាតម្លៃដីនៅក្នុងទីក្រុងធំៗរបស់ប្រទេសឥណ្ឌូនេសុី និងប្រទេសហ្វីលីពីន។
ទី១: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី
ទីក្រុងហ្សាការតា ត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏ល្អបំផុតមួយ ក្នុងការទិញដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។  ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើផែនការផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតាទៅកាន់រដ្ឋធានីថ្មី Nusantara ដែលការណ៍នេះអាចប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង។
ហ្សាការតា គឺជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើន ខណៈដីធ្លីសម្រាប់ការអភិវឌ្ឍន៍នៅមានកំណត់ ដែលធ្វើឱ្យគេកាន់តែលំបាក ក្នុងការស្វែងរកដី ដែលសាកសមសម្រាប់ការវិនិយោគ។ តម្លៃដីនៅរដ្ឋធានីមួយនេះ គឺខ្ពស់ជាងនៅតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី។
            
 






