អ្នកជំនាញលើកឡើងពីចរន្តនៃការទិញ លក់អចលនទ្រព្យចាប់ពី ចុងឆ្នាំ២០២៣ រហូតមកទល់ពេលនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ លោកស៊ា ឆៃលីនបានឲ្យដឹថថា ទោះបីស្ថានភាពទីផ្សារ មិនទាន់ពុះកញ្រ្ជោលក្តី ប៉ុន្តែសកម្មភាពទិញ លក់ ជួលក្នុងវិស័យនេះបានចាប់ផ្តើមងើបឡើងវិញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកទល់ពេលនេះ។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានបង្ហើបឲ្យដឹងកាលពីដើមសប្តាហ៍នេះថា តាមរយៈសកម្មភាពដែលក្រុមហ៊ុនរបស់យើងទទួលបាន គឺយើងឃើញមានសញ្ញាវិជ្ជមានច្រើន នៅក្នុងទីផ្សារទិញ លក់ ជួលអចលនទ្រព្យបានកើនឡើង។លោកបន្តថា តាមរយៈការជួបជុំ ក្នុងកម្មវិធីLand Matchingរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើន ដែលមានបទពិសោធន៍ និងក្រមសីលធ៌ម​វិជ្ជាជីវៈជារៀងរាល់សប្តាហ៍ ហើយ​តាមរយៈការជួបជុំនេះ យើងទទួលបានសកម្មភាពនៃការទិញ លក់ជាហូរហែរក្នុងទីផ្សារនេះ។

លោកស៊ា ឆៃលីនបានបន្តថា “តម្រូវការចាប់ផ្តើមកើនឡើងបណ្តើរៗ ធៀបនឹងឆ្នាំ២០២៣ ខណៈពេលមានចំនួនអ្នកលក់កាន់តែកើនឡើង”។ លោកបន្តថា “ជាមួយគ្នានេះ អ្នកទិញឬអ្នកវិនិយោគក៏កំពុងរង់ចាំមើលថា តើតម្លៃអចលនទ្រព្យនឹងបន្តធ្លាក់ចុះ បន្តទៀតឬយ៉ាងណា? ដើម្បីពួកគេចូលទិញមិនហួសពេល”។

លោកបន្តថា ម្ចាស់ទ្រព្យជាច្រើនទាំងជាតិ អន្តរជាតិបានសាក​សួរច្រើន មកកាន់លោកទាក់ទងស្ថានភាពទីផ្សារ ដែលតាមពិតស្ថានភាពទីផ្សារ គឺទិន្នន័យរបស់បុគ្គលិករបស់លោក ឃើញថាទីផ្សារពិតជាងើបឡើង ប៉ុន្តែអ្វីៗស្ថិតក្នុងដំណាក់កាល មិនទាន់មានសភាពពុះកញ្រ្ជោលនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here