ដោយ: គង់ លាងហួរ
អន្តរជាតិ: ជោគវាសនានៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Country Garden ហាក់មានពន្លឺឡើងវិញ ក្រោយពីរដ្ឋាភិបាលចិនប្តេជ្ញាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ។
យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិន គ្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ មកកាន់ក្រុមហ៊ុនខ្នាតយក្សមួយនេះ សម្រាប់ស្ថាបនាគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យជាង៣០គម្រោង ដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាល។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនCountry Garden ក៏បានបង្ហាញការសាទរផងដែរ ដោយបញ្ជាក់ថា គម្រោង ដែលនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងនោះ សុទ្ធតែបានជាប់នៅក្នុងបញ្ជីស នៅក្នុងខេត្តធំៗដូចជា ខេត្តHenan ខេត្ត Hebei ខេត្តស៊ីឈ័ន ខេត្តសានទុង និងទីក្រុងឆុងឈីងជាដើម។






