ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​នៅ​​កម្ពុជា​​បាន​​កើន​​ដល់​ជិត​ ​៤៤ម៉ឺន​ហិ​ក​តា​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​លោក​ ​វេង​ ​សា​ខុន​ ​បាន​​ថ្លែង​ឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ២០១៨ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​នៅ​កម្ពុជា​ ​បាន​កើន​ដល់​ជាង៤៣៦ពាន់​ហិ​ក​តា​ ​ខណៈ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​។​

​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សន្និបាត​ស្ដីពី​ ​លទ្ធផល​វិនិយោគ​ដាំ​ដំ​ណាំ​កសិ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​ជាស​មា​ជិ​ក​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ ​កាលពី​ថ្ងៃទី​ ​២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩កន្លងមក​ ​លោ​ក​វេង​ ​សា​ខុន​បាន​ថ្លែង​ថា​ ​ផ្ទៃដី​ដាំដុះ​កៅស៊ូ​សរុប​នៅ​កម្ពុជា​បាន​កើន​ពី​ជាង​ ​៣៥៨ពាន់​ហិ​ក​តា​នៅ​ឆ្នាំ​ ​២០១៤​ ​ដល់​ជាង៤៣៦ពាន់​ហិ​ក​តា​ ​នៅ​ឆ្នាំ​ ​២០១៨​ ​កើនឡើង​ប្រមាណ២២ភាគរយ​ ​ក្នុង​នោះ​ផលិតផល​កៅស៊ូ​សរុប​បាន​កើន​ពី​ ​៩៧ពាន់​តោន​នៅ​ឆ្នាំ២០១៤​ ​ដល់២២០ពាន់​តោន​នៅ​ឆ្នាំ២០១៨​ ​កើន​ប្រមាណ​ ​១២៧ភាគរយ​។​

​លោក​បន្ត​ថា​ ​“​ការនាំចេញ​កៅស៊ូ​បាន​កើនឡើង​ពី១០០ពាន់​តោន​នៅ​ឆ្នាំ​ ​២០១៤​ ​ដល់​ជាង​ ​២១៧ពាន់​តោន​នៅ​ឆ្នាំ២០១៨​ ​គឺ​មានការ​កើនឡើង​រហូតដល់១១៧ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៤​”​។​ ​“​រចនាសម្ព័ន្ធ​ផលិតកម្ម​កៅស៊ូ​នៅ​ឆ្នាំ២០១៨​ ​គឺ​ចំការ​កៅ​ស៊ូ​កសិ​ឧស្សាហកម្ម​មាន​ចំនួន៥០ពាន់​ហិ​ក​តា​ ​ស្មើនឹង​ ​១២ភាគរយ​ ​នៃ​ផ្ទៃដី​កៅស៊ូ​សរុប​។​ ​

ចំការកៅស៊ូ​ដីសម្បទាន​សេដ្ឋកិច្ច​មាន​ប្រមាណ ២៤៤,៥ពាន់​ហិ​ក​តា​ ​ស្មើនឹង ៥២ភាគរយ​ ​និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន ១៦១ពាន់​ហិ​ក​តា​ ​ស្មើនឹង៣៦ភាគរយ​”​។​

​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​ ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ​បន្ត​ការអនុញ្ញាត​ឱ្យ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មាន​ចំនួន​សរុប​ ​២២៩គម្រោង​ ​លើ​ផ្ទៃដី​ចំនួន​ជាង១លាន​ហិ​ក​តា​ ​និង​មានផ្ទៃ​ដី​អាច​ធ្វើអាជីវកម្ម​បាន​ចំនួន​ជាង​ ​៩៥១​ ​ពាន់​ហិ​ក​តា​ ​ស្ថិត​ក្នុង​ខេត្ត​ចំនួន ១៩​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here