ដោយៈ គង់ សូរិយា
សៀមរាបៈ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងសម្រេចពង្រីកផ្លូវជាតិលេខ៦ ពីច្រកចូលព្រលានយន្តហោះសៀមរាបថ្មី មកកាន់ក្រុងសៀមរាប។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកខាន់ ម៉ាណេរ កាលពីសប្តាហ៍មុន បានចូលរួមធ្វើបទបង្ហាញក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៦ ជាបួនគន្លង។







