ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយកប្រតិបត្តិនៃធនាគារធំៗ ទាំង៣របស់ប្រទេសអូស្ត្រាលី បានលើកឡើងថា កង្វះខាតលំនៅដ្ឋាន នឹងជំរុញឱ្យតម្លៃផ្ទះកើនឡើង ដែលរារាំងលទ្ធភាពអ្នកទិញផ្ទះលើកដំបូង និងជនចំណាកស្រុក ដែលមានបំណងមកធ្វើការនៅប្រទេសអូស្ត្រាលី។
តម្លៃផ្ទះបានហក់ឡើងថ្លៃកាន់តែខ្ពស់ បន្ទាប់ពីធនាគារកណ្តាលអូស្ត្រាលី បានអនុវត្តន៍គោលនយោបាយអត្រា ការប្រាក់ទាបបំផុត។ ជាមួយគ្នានេះ ប្រទេសអូស្ត្រាលី ប្រឈមនឹងការធ្លាក់ចុះរយៈពេលវែង នៃចំនួនមនុស្សវ័យក្មេង ដែលទិញផ្ទះ ហើយការណ៍នេះអាចមានន័យថា មនុស្សកាន់តែច្រើន ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមិនសូវអំណោយផលឡើយ។
ថ្លែងនៅក្នុងសន្និសីទស្តីពី ធនាគារនៅទីក្រុងស៊ីដនី ធនាគារ Commonwealth Bank ធនាគារជាតិអូស្ត្រាលី និងធនាគារ Westpac ដែលជាធនាគារលំដាប់កំពូលទាំង៣ របស់ប្រទេសអូស្ត្រាលី បានដាក់ការស្តីបន្ទោសទៅលើ កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងបានជំរុញឱ្យរដ្ឋបាល ក្នុងតំបន់ពន្លឿនការអនុម័តផែនការ។






