ក្រសួង​រ៉ែ​ចាត់វិធានការ​ក្ដៅ​​លុប​អាជ្ញា​​បណ្ណ​​ក្រុម​ហ៊ុន​រ៉ែ​ន​​ចំនួន០៦​ ​នៅ​​ស្រុក​ភ្នំស្រួច​ ​​ខេត្ត​កំពង់ស្ពឺ​

0

ដោយ​ ​វុត្ថា

​កំពង់ស្ពឺ​៖​ ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​រ៉ែ​ចំនួន​ ​៦​ ​បាន​បំពានច្បាប់​ ​ហើយ​ក្រសួង​បានសម្រេច​លុប​អាជ្ញា​បណ្ណ​របស់​ពួកគេ​។​

​លោក​ ​អ៊ឹ​ង​ ​ឌី​ប៉ូ​ឡា​ ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ធនធាន​រ៉ែ​ ​បាន​ដឹកនាំ​ក្រុមការងារ​អធិការកិច្ច​របស់ក្រ​សួង​រ៉ែ ​និង​ថាម​ពល​ចុះ​ពិនិត្យ​តាមដាន​សកម្មភាព​ប្រកប​អាជីវកម្ម​រ៉ែ​ថ្ម​ ​និង​ខ្សាច់​នៅ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​បាន​រក​ឃើញថា​ក្រុមហ៊ុន​ចំនួន០៦​ ​(​ក្រុមហ៊ុន​រ៉ែ​ថ្ម​សំណង់​ចំនួន០២​ ​ក្រុមហ៊ុន​ខ្សាច់​បក​ចំនួន០១​ ​និង​ក្រុមហ៊ុន​ខ្សាច់​ស្ទឹង​ចំនួន០៣​)​ ​ពុំ​បាន​គោរព​តាម​​ស្មារតី​នៃ​អង្គប្រជុំ​ណែនាំ​ ​ពិសេស​សារាចរណែនាំ​របស់ក្រ​សួង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើអាជីវកម្ម​រ៉ែ​ ​ដូច្នេះ​ក្រសួង​បាន​សម្រេច​ព្យួរ​អាជ្ញា​បណ្ណ​រយៈពេល១​ ​សបា្តហ៍​ជា​ការព្រមាន​ ​និង​អាច​ឈាន​ដល់​ការ​បញ្ចប់​អាជ្ញាប័ណ្ណ​តែម្តង​ក្នុងករណី​មិន​រាងចាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មុននឹង​សម្រេច​ដល់​ការ​ព្យួរ​អាជ្ញា​បណ្ណ​នេះ​ ​ក្រុមការងារ​អធិការកិច្ច​ក្រសួង​ធ្លាប់​បាន​បើក​កិច្ចប្រជុំ​ណែនាំ​ដល់​ក្រុមហ៊ុន​ទាំងអស់​រួច​ម្តង​ហើយ​ ​កាលពី​ថ្ងៃទី២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​រួម​ជាមួយនឹង​ការប្រជុំ​ម្តង​ទៀត​ជាមួយ​ ​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​នី​ ​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ស្ពឺ​ ​ដែល​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​រ៉ែ​និង​ថាមពល​ ​អាជ្ញាធរ​ខេត្ត​-​ស្រុក​ ​មន្ទីរ​ ​អង្គភាព​ជុំវិញ​ខេត្ត​ ​និង​តំណាង​ក្រុមហ៊ុន​ ​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​កាលពី​ថ្ងៃទី០១​ ​ខែ​មិនា​ ​ឆ្នាំ ២០១៩​​ ​កន្លងទៅ​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here