ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដូចការព្រាងទុក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodiaដែលបានមកដល់កាលពីចុងសប្តាហ៍មុន។
យន្តហោះរបស់ក្រុមហ៊ុននេះ បានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។







