យោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅប្រទេសកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។
តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។
សីតុណ្ហភាពបែបនេះ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។
អាកាសធាតុនៅកម្ពុជា ក៏មិនខុសពីតំបន់មួយចំនួននៅប្រទេសថៃដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សា ហើយក្រុមអ្នកជំនាញថៃ ព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ។






