ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាមធ្យម ប្រជាពលរដ្ឋអាមេរិកជឿជាក់ថា ពួកគេគួរតែសន្សំប្រាក់បានប្រហែល១,៤៦លានដុល្លារ មុនពេលចូលនិវត្តន៍។ នេះបើយោងទៅតាមការសិក្សា ដែលមានឈ្មោះថា Northwestern Mutual Planning and Progress ឆ្នាំ២០២៤។
ប៉ុន្តែ នៅក្នុងរដ្ឋមួយចំនួន ដូចជារដ្ឋហាវ៉ៃជាដើម ពលរដ្ឋអាមេរិកពិតជាត្រូវការប្រាក់ច្រើនជាងនេះ មុនពេលចូលនិវត្តន៍។ នេះបើយោងតាមការសិក្សារបស់គេហទំព័រ GOBankingRates។
ដើម្បីកំណត់តម្រូវការប្រាក់សោធននិវត្តន៍អប្បបរមានៅក្នុងរដ្ឋនីមួយៗ គេហទំព័រ GOBankingRates បានពិនិត្យមើលថា តើពលរដ្ឋអាមេរិកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ចំណាយប្រាក់អស់ប៉ុន្មានជារៀងរាល់ឆ្នាំលើការទិញគ្រឿងទេស ការដឹកជញ្ជូន លំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ និងការថែទាំសុខភាព ដោយប្រើទិន្នន័យការស្ទង់មតិការចំណាយអ្នកប្រើប្រាស់ឆ្នាំ២០២២ ពីការិយាល័យស្ថិតិការងារ។






