តើអ្នកជំនាញនិងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិលើកឡើងបែបណាពីការទាក់ទាញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្លឹប​នីតិ​ធុរកិច្ច​ខេ​ម​អេ​ដ​ (​Cam​E​d​ ​Business​ ​Law​ ​Club​-CB​L​C) ​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ (​Am​C​ham​ ​Cam​bo​d​i​a​) ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​ច្បាប់​វិនិយោគ​កម្ពុជា​ ​ដោយ​ពន្យល់​ពាក្យ​បច្ចេកទេស​ ​ក៏ដូចជា​ការ​ចែករំលែក​ការយល់​ដឹង​ ​និង​គន្លឹះ​ក្នុង​ការ​បង្កើន​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

សិក្ខាសាលា​ស្តីពី​ “​ការ​ស្វែងយល់​ពី​បទ​ប្បញ្ញត្តិ​ថ្មី​ ​និង​ការ​បង់ពន្ធ​” ​ដឹកនាំ​ដោយ​ ​លោក​ ​Case​y​ ​Barn​e​t​t​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​ ​លោក​Ru​wan​ S. ​H​u​l​u​gall​e​ ​ប្រធាន​គណៈកម្មាធិការ​ច្បាប់​ ​Am​C​ham​ ​នៅ​សាលា​ធុរកិច្ច​ខេ​ម​អេ​ដ​ (​Cam​E​d​ ​Business School​)កាលពីដើមសប្តាហ៍នេះ។

ព្រឹត្តិការណ៍​នេះ​ក៏មាន​កិច្ចពិភាក្សា​ជា​ក្រុម ​ដែល​មាន​វត្តមាន​របស់​អ្នកជំនាញ​ផ្នែក​ធុរកិច្ច​ ​រួម​មាន​ ​លោក​ ​Mat​t​hew​ ​Rend​all​ ​ដៃគូ​គ្រប់គ្រង​របស់​ ​So​k ​Sip​h​an​a​ & ​Associate​s ​លោក​ ​ស៊ឹម​ ​ឡាយ​ស៊ីម​ ​ដៃគូ​ក្រុមហ៊ុន​ ​V​D​B ​L​o​i​ ​Co​ ​L​t​d​ ​លោក​ ​ឡោ​ ​វិចិត្រ​ ​អនុប្រធានសមាគម​ពាណិជ្ជកម្ម​ចិន​កម្ពុជា​ (CC​CA​) ​និង​​កាំ​ង​ ម៉ូ​នី​កា​ ​អគ្គលេខា​ធិការ​រង​សមាគម​វាយនភណ្ឌ​ ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិត​ផល​ធ្វើដំណើរ​នៅ​កម្ពុជា​ (​T​AFT​A​C)​។​

​លោក​ ​Barn​e​t​t​ ​បាន​មានប្រសាសន៍ថា​ “​កម្ពុជា​មានឱកាស​វិនិយោគ​ដ៏​ធំ​ សម្រាប់​ជនជាតិ​អាមេរិក​ ​ប៉ុន្តែ​យើង​មិន​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​មកពី​សហរដ្ឋអាមេរិក​ មក​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​”​។​

លោក​បានបញ្ជាក់​ថា​ ​មានហេតុ​ផល​សំខាន់​ពីរ​សម្រាប់​អវត្តមាន​របស់​ពួកគេ​ ​ទីមួយ​គឺ​ការយល់​ឃើញ​ពី​ប្រទេស​កម្ពុជា​ ក្នុង​ឆាក​អន្តរជាតិ​ ​និង​ការ​ស្ទាក់ស្ទើរ​របស់​ធនាគារ​ ​និង​អ្នក​វិនិយោគ​អាមេរិក​ក្នុង​ការ​ទទួលយក​ហា​និ​ភ័យ​។​

ផែន​ការធានា​គុណភាព​ (Q​A​P​) ​នៅ​កម្ពុជា​គឺ​អស្ចារ្យ​ ​ប៉ុន្តែ​ពាណិជ្ជករ​អាមេរិក​មិនបាន​ដឹង​អំពី​វា​ទេ​។​ ​លើស​ពី​នេះ​ ​ទំហំ​ប្រជាជន​តិចតួច​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​។​ ​លោក​បាន​លើក​ជាឧទាហរណ៍​ របស់​ប្រទេស​វៀតណាម​ ​ដោយ​សារ​ពួកគេ​មាន​ចំនួន​ប្រជាជន​ច្រើនជាង​ ​និង​កម្លាំង​ពលកម្ម​ខ្លាំង​ជាង​។​

​ប្រធាន​ ​Am​C​ham​ លោក  ​Case​y​ ​Barn​e​t​t បានមានប្រសាសន៍ថា  ក្រុមហ៊ុន​មួយ​ចំនួន​មិន​ចង់​នៅ​ទីនេះ(កម្ពុជា)​ទេ​។​ ​ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​ N​i​k​e​ ​ដែល​មិន​ចាំបាច់​បើក​រោងចក្រ​នៅ​កម្ពុជា​ ​ខណៈ​ក្រុមហ៊ុន​គ្រាន់ តែ​អាច​ជួល​រោងចក្រ​ក្នុងស្រុក ​ដើម្បី​ផលិត​ផលិតផល​ ​បោះត្រា​ស្លាក​សញ្ញា​ ​និង​លក់​លើ​ទី​ផ្សារ​។​

លោក​ ​ស៊ឹម​ ​ឡាយ​ស៊ីម​ ​មានប្រសាសន៍ថា​ ​ច្បាប់​វិនិយោគ​កម្ពុជា​មិន​រើសអើង​ទេ​ ​ប៉ុន្តែ​ការ​អនុវត្ត​គឺ​មិន​សើ្ម​ភាព​ ​ហើយ​ឥឡូវនេះ​រដ្ឋាភិបាល​កំពុង​មាន​វិធានការ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​បរទេស ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here