ខ័ណ្ឌចំនួន២នៅជាយក្រុងភ្នំពេញទាក់ទាញការវិនិយោគ ច្រើនជាងគេ

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលសកម្មភាពក្នុងវិស័យអចលនទ្រព្យ នៅតែស្រពេចស្រពិល អ្នកជំនាញបានមើលឃើញ សកម្មភាពទិញ លក់ដីធ្លី នៅខ័ណ្ឌចំនួន២ កំពុងមានភាពសកម្មជាងគេ។

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុន CPL បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងចំណោមខ័ណ្ឌទាំង១៤នៃរាជធានីភ្នំពេញ យើងសង្កេតឃើញខ័ណ្ឌចំនួន២ មានសកម្មភាពទិញ លក់ដីធ្លីសកម្មជាងគេ ដែលខ័ណ្ឌទាំងនោះរួមមាន ខ័ណ្ឌជ្រោយចង្វារ និងខ័ណ្ឌព្រែកព្នៅ។

លោកបន្តដោយពន្យល់ថា “មូលហេតុដែលខ័ណ្ឌទាំងពីរមានការទិញលក់ច្រើ​នជាងគេ ដោយសារតម្លៃដីនៅទាប មានគំរោងអភិវឌ្ឍន៍ច្រើន និងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។

លោកឧកញ៉ាចេង ខេងបានបន្តថា ជាក់ស្តែងខ័ណ្ឌជ្រោយចង្វារ ជាតំបន់មានការសាងសង់បុរីធំៗច្រើន មានពហុកីឡដ្ឋានមរតកតេជោ មានសួនទឹកដ៏ធំ មានវិមានឈ្នះៗ និងហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ។

ចំណែកខ័ណ្ឌព្រែកព្នៅ ជាតំបន់អភិវឌ្ឍន៍ថ្មី និងតម្លៃដីនៅមានសភាពសមរម្យនៅឡើយ បើធៀបនឹងខ័ណ្ឌនៅកណ្តាលក្រុងផ្សេងៗ ហើយតំបន់នេះ ក៏ជាតំបន់ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍គំរោងធំៗ របស់វិស័យឯកជន និងរដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here