ដោយៈ គង់ សូរិយា
ហ្សាការតាៈ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្នើឱ្យទីភ្នាក់ងារភ័ស្តុភាររដ្ឋ (Bulog) ពិចារណាអំពីលទ្ធភាពទិញ ក្រុមហ៊ុនផលិតអង្ករនៅកម្ពុជា។
លោកបានបញ្ជាក់ថា “វាជាការប្រសើរ សម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការវិនិយោគលើក្រុមហ៊ុនផលិតតែមួយ ជាជាងការបន្តនាំចូលពីប្រទេសជិតខាង”។
ទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ឥណ្ឌូនេស៊ី គឺជាប្រទេសផលិតអង្ករធំជាងគេទី៤ របស់ពិភពលោក ដោយផ្អែកលើផលិតកម្មប្រចាំឆ្នាំ ជាមធ្យមក្នុងរយៈពេល៥ ឆ្នាំកន្លងមកនេះ។
ប៉ុន្តែប្រទេសនេះនៅតែបន្តនាំចូលអង្ករ ដោយសារអង្ករក្នុងស្រុកមានតម្លៃខ្ពស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសបាតុភូតអាកាសធាតុ El Nino និងរដូវប្រាំងអូសបន្លាយក្នុងតំបន់ បានធ្វើឱ្យផលិតកម្មស្រូវក្នុងស្រុកធ្លាក់ចុះ។
យោងតាម Bulogបានឲ្យដឹងថា ឥណ្ឌូនេស៊ីបានទិញអង្ករចំនួន១,៩ លានតោនក្នុងឆ្នាំនេះ ដែលស្មើនឹង៥២% នៃផែនការប្រចាំឆ្នាំ។ កាលពីឆ្នាំមុន ឥណ្ឌូនេស៊ី បាននាំចូលគ្រាប់ធញ្ញជាតិចំនួន៣,៣ លានតោន។ VNA៕