ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញនូវរចនាបទវីឡាឃីង “ដ៏ប្រណីត” ស្ថិតនៅក្នុងបុរីវិមានសំណាង។
លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៣ មិថុនាថា ថ្ងៃនេះសូមណែនាំនូវប្រភេទ វីឡាឃីងដ៏ប្រណិត ដែលបែរមុខទៅមាត់ទឹកធម្មជាតិ ជាពិសេសយើងបានសាងសង់ទីធ្លាសម្រាប់ប្រើប្រាស់ដូចជា ហាត់ប្រាណ អង្គុយលេង និងជិះកង់ផងដែរ។
លោកសរសេរបន្តថា វីឡាឃីង ជាវីឡាដែលធំស្កឹមស្កៃលំដាប់ទី3បន្ទាប់ពីវីឡាឃ្វីន និងវីឡាព្រីន ដែលមានទំហំ𝟖𝟔𝟑𝐦𝟐 កំពស់បីជាន់ប្លង់សេរហូតទៅដល់4សន្លឹកកន្លះ សាកសមបំផុតសម្រាប់គ្រួសារអភិជន។
លោកបញ្ជាក់ថា “អ្វីដែលពិសេសគឺ ការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលធ្វើអោយលោកអ្នកមានផាសុខភាព ក្នុងការរស់នៅ”៕







