Hattha top Banner

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញពីវីឡាឃីងដ៏ប្រណីត

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញនូវរចនាបទវីឡាឃីង “ដ៏ប្រណីត” ស្ថិតនៅក្នុងបុរីវិមានសំណាង។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៣ ​មិថុនាថា ថ្ងៃនេះសូមណែនាំនូវប្រភេទ វីឡាឃីងដ៏ប្រណិត ដែលបែរមុខទៅមាត់ទឹកធម្មជាតិ ជាពិសេសយើងបានសាងសង់ទីធ្លាសម្រាប់ប្រើប្រាស់ដូចជា ហាត់ប្រាណ អង្គុយលេង និងជិះកង់ផងដែរ។លោកសរសេរបន្តថា វីឡាឃីង ជាវីឡាដែលធំស្កឹមស្កៃលំដាប់ទី3បន្ទាប់ពីវីឡាឃ្វីន និងវីឡាព្រីន ដែលមានទំហំ𝟖𝟔𝟑𝐦𝟐 កំពស់បីជាន់ប្លង់សេរហូតទៅដល់​4សន្លឹកកន្លះ សាកសមបំផុតសម្រាប់គ្រួសារអភិជន។

លោកបញ្ជាក់ថា “អ្វីដែលពិសេសគឺ ការរស់នៅផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលធ្វើអោយលោកអ្នកមានផាសុខភាព ក្នុងការរស់នៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here