បុរី​ទេសចរណ៍​តម្លៃ​ជាង​ ​២០០លាន​ដុល្លារ​វិនិយោគ​ដោយ​ ​​CANADIA​ ​Group​ ​ពង្រីក​សក្តា​នុ​ពល​ខេត្តសៀមរាប​

0

​ដោយ​ ​រ៉ា​ណេត

​សៀមរាប​៖​ ​បុរី​ទេសចរណ៍​ដែល​មានតម្លៃ​វិនិយោគ​ ​២០០លាន​ដុល្លារ​ ​បាន​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​ខេត្តសៀមរាប​ ​ខណៈ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​នេះ​បាន​និង​កំពុង​ត្រៀម​បើក​លក់​វគ្គទី៦នា​ចុងខែ​មិនា​នេះ​។​ ​

​ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​បុរី​ទេសចរណ៍​ ​ខេត្តសៀមរាប​ ​លោក​ ​ហង់​ ​វិ​ច្ចិ​ដ្ដ្រា​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ថា​ ​បុ​ច្ចុ​ប្ប​ន្ន​នេះ​ ​គម្រោង​សាងសង់​របស់​បុរី​ទេសចរណ៍​ ​ខេត្តសៀមរាប​ ​បាន​ឈាន​ដល់​វគ្គទី៦នៃ​គម្រោង​ហើយ​ ​ខណៈ​ដែល​ការសាងសង់​រហូត​មកទល់​ពេលនេះ​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ៥០ភាគរយ​នៃ​គំរោង​ទាំងមូល​ហើយ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ពេលនេះ​ក្រុមហ៊ុន​បាន​ ​និង​កំពុង​សម្រុក​សាងសង់​បន្ត​គម្រោង​យ៉ាងសកម្ម​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ ​ដែល​ក្នុង​នោះ​ ​វគ្គទី១​ ​រហូតដល់​វគ្គទី៥​ ​នៃ​គម្រោង​របស់​យើង​គឺ​ត្រូវ​បាន​លក់​ស្ទើរ​អស់១០០ភាគរយ​ ​ហើយក៏​កំពុង​សម្រុក​សាងសង់​វគ្គទី៦ដែល​មានផ្ទះ​ជាង១០០០ខ្នង​។​

​លោក​បន្ត​ថា​ ​“​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង៦០ហិ​ក​តា​ ​ស្ថិតនៅ​ជាប់នឹង​ផ្លូវជាតិ​លេខ៦​ ​ជិត​ផ្សារ​ម៉ាក្រូ២​ ​ក្រុង​សៀមរាប​ ​កំពុង​តែ​​ទទួល​បានការ​គាំទ្រ​ ​និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​”​។​ ​លោក​បន្ត​ថា​ ​“​ការ​លក់​របស់​យើង​ទទួល​បាន​ជោគជ័យ​ ​ដោយ​សា​រកេរ្ត៍​ឈ្មោះ​ល្អ​របស់​ក្រុមហ៊ុន​ ​ទីតាំង​ស្ថិតនៅ​តំបន់​មាន​សក្តា​នុ​ពល​ ​និង​លំនៅ​ដ្ឋាន​សាងសង់​ដោយ​ផ្តោត​លើ​គុណភាព​ ​សោភ័ណភាព​ ​និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​”​។​

​លោក​ ​ហង់​ ​វិ​ច្ចិ​ដ្រ្តា​ ​បាន​បន្ត​ទៀត​ថា​ ​គម្រោង​បុរី​ទេសចរណ៍​បាន​សាងសង់​លំនៅ​ដ្ឋាន​ចម្រុះ​ ​រួមមាន​សំណង់​លំនៅ​ដ្ឋាន​ជា​ប្រភេទ​វីឡា​ទោល​ ​វីឡា​ភ្លោះ​ ​និង​ជា​ប្រភេទ​វីឡា​កូនកាត់​ ​និង​ផ្ទះល្វែង​ ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ ​ព្រោះ​ក្រៅពី​មាន​រូបរាង​ស្រស់​ស្អាត​ ​ទំនើប​ ​ទាន់សម័យ​គួរ​ជាទី​ទាក់ទាញ​ ​រួម​ជាមួយ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ក្រុមហ៊ុន​នោះ​ ​បុរី​ទេសចរណ៍​ ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ដ៏​ដែ​មាន​សក្ដានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​ជាប់នឹង​ផ្លូវជាតិ​លេខ៦​ ​ក្បែរ​ផ្សារ​ម៉ាក្រូ២​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​៣​-​៤​ ​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​សៀមរាប​តែប៉ុណ្ណោះ​។​ ​

​លោក​បន្ត​ថា​ ​បុរី​ទេសចរណ៍​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​រស់នៅ​ ​ហើយ​ថែមទាំង​អាច​ប្រកប​អាជីវកម្ម​បាន​ថែមទៀត​ផង​ ​ដោយ​ក្រុម​ហ៊ុន​មាន​រៀបចំ​ជាទី​សួន​សាធារណៈ​ ​មាន​សួនកុមារ​កម្សាន្ត​ ​មាន​ផ្សារ​ ​សាលារៀន​ ​កន្លែង​ហាត់ប្រាណ​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​ក៏​មាន​គ្លីនិក​ឯក​ជន​ទំនើប​ៗ​កំពុងតែ​ដំណើរ​ផង​ដែរ​។​ ​ដោយឡែក​ ​សម្រាប់​វគ្គទី៦នៃ​គម្រោង​របស់​យើង​ ​នឹង​ចាប់​បើក​លក់​នៅ​ចុង​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ទៅ​។​

​អតិថិជន​ចាប់អារម្មណ៍​ជាវ​គំរោង​នេះ​ ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ០៧០​ ​៧៦៥​ ​២២២​,​ ​០៧៧​ ​២៦៦​ ​២០៩​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here