ដោយ រ៉ាណេត
សៀមរាប៖ បុរីទេសចរណ៍ដែលមានតម្លៃវិនិយោគ ២០០លានដុល្លារ បាននិងកំពុងពង្រីកសក្តានុពលខេត្តសៀមរាប ខណៈគម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យនេះបាននិងកំពុងត្រៀមបើកលក់វគ្គទី៦នាចុងខែមិនានេះ។
ប្រធានគ្រប់គ្រងផ្នែកលក់នៃបុរីទេសចរណ៍ ខេត្តសៀមរាប លោក ហង់ វិច្ចិដ្ដ្រា បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា បុច្ចុប្បន្ននេះ គម្រោងសាងសង់របស់បុរីទេសចរណ៍ ខេត្តសៀមរាប បានឈានដល់វគ្គទី៦នៃគម្រោងហើយ ខណៈដែលការសាងសង់រហូតមកទល់ពេលនេះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥០ភាគរយនៃគំរោងទាំងមូលហើយ។ លោកបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនបាន និងកំពុងសម្រុកសាងសង់បន្តគម្រោងយ៉ាងសកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន ដែលក្នុងនោះ វគ្គទី១ រហូតដល់វគ្គទី៥ នៃគម្រោងរបស់យើងគឺត្រូវបានលក់ស្ទើរអស់១០០ភាគរយ ហើយក៏កំពុងសម្រុកសាងសង់វគ្គទី៦ដែលមានផ្ទះជាង១០០០ខ្នង។
លោកបន្តថា “លើផ្ទៃដីទំហំប្រមាណជាង៦០ហិកតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦ ជិតផ្សារម៉ាក្រូ២ ក្រុងសៀមរាប កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន”។ លោកបន្តថា “ការលក់របស់យើងទទួលបានជោគជ័យ ដោយសារកេរ្ត៍ឈ្មោះល្អរបស់ក្រុមហ៊ុន ទីតាំងស្ថិតនៅតំបន់មានសក្តានុពល និងលំនៅដ្ឋានសាងសង់ដោយផ្តោតលើគុណភាព សោភ័ណភាព និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។
លោក ហង់ វិច្ចិដ្រ្តា បានបន្តទៀតថា គម្រោងបុរីទេសចរណ៍បានសាងសង់លំនៅដ្ឋានចម្រុះ រួមមានសំណង់លំនៅដ្ឋានជាប្រភេទវីឡាទោល វីឡាភ្លោះ និងជាប្រភេទវីឡាកូនកាត់ និងផ្ទះល្វែង ទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះក្រៅពីមានរូបរាងស្រស់ស្អាត ទំនើប ទាន់សម័យគួរជាទីទាក់ទាញ រួមជាមួយកេរ្តិ៍ឈ្មោះដ៏ល្អរបស់ក្រុមហ៊ុននោះ បុរីទេសចរណ៍ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍដ៏ដែមានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ច នៅជាប់នឹងផ្លូវជាតិលេខ៦ ក្បែរផ្សារម៉ាក្រូ២ និងមានចម្ងាយប្រមាណ ៣-៤ គីឡូម៉ែត្រពីកណ្តាលក្រុងសៀមរាបតែប៉ុណ្ណោះ។
លោកបន្តថា បុរីទេសចរណ៍ជាជម្រើសដ៏ល្អសម្រាប់រស់នៅ ហើយថែមទាំងអាចប្រកបអាជីវកម្មបានថែមទៀតផង ដោយក្រុមហ៊ុនមានរៀបចំជាទីសួនសាធារណៈ មានសួនកុមារកម្សាន្ត មានផ្សារ សាលារៀន កន្លែងហាត់ប្រាណ ហើយបច្ចុប្បន្ននេះ ក៏មានគ្លីនិកឯកជនទំនើបៗកំពុងតែដំណើរផងដែរ។ ដោយឡែក សម្រាប់វគ្គទី៦នៃគម្រោងរបស់យើង នឹងចាប់បើកលក់នៅចុង ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះទៅ។
អតិថិជនចាប់អារម្មណ៍ជាវគំរោងនេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៧០ ៧៦៥ ២២២, ០៧៧ ២៦៦ ២០៩៕