ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ជាដំណឹងរីករាយមួយសំរាប់កម្ពុជា ដោយប្រទេសនេះនឹងទទួលបានទីផ្សារថ្មីមួយសំរាប់នាំចេញទំនិញ ដោយរួចពន្ឋនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា។

ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ជាដំណឹងរីករាយមួយសំរាប់កម្ពុជា ដោយប្រទេសនេះនឹងទទួលបានទីផ្សារថ្មីមួយសំរាប់នាំចេញទំនិញ ដោយរួចពន្ឋនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ មិនានេះថា កម្ពុជានឹងទទួលបានការនាំចេញទំនិញទៅកាន់សភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ីនាពេលខាងមុខនេះ ប៉ុន្តែតើទំនិញប្រភេទណាខ្លះ និងទំនិញប៉ុន្មានមុខ ដែលកម្ពុជាអាចនាំចេញបាន យើងនឹងដឹងនៅក្នុងសិក្ខាសាលានាថ្ងៃស្អែកដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយភាពអនុគ្រោះពន្ឋ លើមុខទំនិញដែលកម្ពុជាទទួលបានពីសហភាពសេដ្ឋកិច្ចអឺរ៉ុប អាស៊ី (EAEU) នឹងប្រារពធ្វើនៅថ្ងៃទី២១ មិនាស្អែកនេះ ដោយមានការចូលរួមពីលោកជំទាវ តឹករ៉េក កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។
លោកឧកញ៉ា លឹម ហេង បានបន្តថា ការនាំចេញទៅកាន់ទីផ្សារថ្មីនេះ នឹងអាចចាប់ផ្តើមនៅឆ្នាំនេះ ហើយវាជាឱកាសបើកចំហទីផ្សារថ្មីមួយ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនឹងកាន់តែរីកចម្រើន ព្រោះយើងនាំចេញបានច្រើនកាលណាល្អកាលនោះ ពិសេសប្រទេសដែលអនុញ្ញាត្តឲ្យយើងនាំចេញ និងបណ្តាប្រទេដទៃទៀតនឹងបន្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកបន្តថា ជាក់ស្តែងនៅពេលកម្ពុជាទទួលបានការអនុគ្រោះពន្ឋពីសហភាពអឺរ៉ុប បណ្តាក្រុមហ៊ុនអឺរ៉ុបជាង៤០០បានមកវិនិយោគនៅកម្ពុជា។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនេះ ឲ្យតែគេឲ្យសុទ្ឋតែជារឿងល្អសំរាប់កម្ពុជា ព្រោះប្រទេសរបស់យើងកំពុងអភិវឌ្ឍន៍ ផ្ទុយទៅវិញបើគេដកទើបជារឿងខាតសំរាប់កម្ពុជា ប៉ុ ន្តែបើសិនជាយើងទទួលបានការអនុគ្រោះពន្ឋ ពីទីផ្សារថ្មីនេះពិតជាល្អប្រសើរ តែយើងក៏ត្រូវមើលលក្ខខ័ណ្ឌផងដែរថា តើគេមានភ្ជាប់លក្ខខ័ណ្ឌអ្វីខ្លះសំរាប់រដ្ឋាភិបាលកម្ពុជា។
លោកបន្តថា “នៅពេលយើងទទួលបានការអនុគ្រោះពន្ឋពី EAEU នឹងអាចជំនួសប្រព័ន្ឋអនុគ្រោះពន្ឋ ដែលអឺរ៉ុបចង់ដកពីកម្ពុជា ប៉ុន្តែបើយើងទទួលបានទាំងពីរកាន់តែប្រសើរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើង”៕