ដំណឹងល្អ​៖​ ​កម្ពុជា​ទទួល​បាន​ទីផ្សារ​ថ្មី​ក្នុង​ការនាំចេញ​ទំនិញ​ដោយ​ការ​អនុ​គ្រោះ​ពន្ឋ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ជា​ដំណឹង​រីករាយ​មួយ​សំរាប់​កម្ពុជា​ ​ដោយ​ប្រទេស​នេះ​នឹង​ទទួល​បាន​ទីផ្សារ​ថ្មី​មួយ​សំរាប់​នាំចេញ​ទំនិញ​ ​ដោយ​រួច​ពន្ឋ​នា​ពេល​ខាងមុខនេះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០​ ​មិនា​នេះ​ថា​ ​កម្ពុជា​នឹង​ទទួល​បានការ​នាំចេញ​ទំនិញ​ទៅកាន់​សភាព​សេដ្ឋកិច្ច​អឺរ៉ុប​ ​អាស៊ី​នា​ពេល​ខាងមុខនេះ​ ​ប៉ុន្តែ​តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ ​និង​ទំនិញ​ប៉ុន្មាន​មុខ​ ​ដែល​កម្ពុជា​អាច​នាំចេញ​បាន​ ​យើង​នឹង​ដឹង​នៅក្នុង​សិក្ខាសាលា​នា​ថ្ងៃស្អែក​ដែល​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ភាព​អនុ​គ្រោះ​ពន្ឋ​ ​លើ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ ​អាស៊ី​ ​(​EAEU​)​ ​នឹង​ប្រា​រព​ធ្វើ​នៅ​ថ្ងៃទី២១​ ​មិនា​ស្អែកនេះ​ ​ដោយមាន​ការចូលរួម​ពី​លោកជំទាវ​ ​តឹក​រ៉េ​ក​ ​កំ​រ៉ង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​មន្រ្តី​ពាក់​ព័ន្​ឋ​ជាច្រើន​ទៀត​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​បន្ត​ថា​ ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ថ្មីនេះ​ ​នឹងអាច​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ​ហើយ​វា​ជា​ឱកាស​បើក​ចំហ​ទីផ្សារ​ថ្មី​មួយ​ ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​យើង​នឹង​កាន់តែ​រីកចម្រើន​ ​ព្រោះ​យើង​នាំចេញ​បាន​ច្រើន​កាលណា​ល្អ​កាល​នោះ​ ​ពិសេស​ប្រទេស​ដែល​អនុញ្ញាត្ត​ឲ្យ​យើង​នាំចេញ​ ​និង​បណ្តា​ប្រ​ទេ​ដទៃទៀត​នឹង​បន្តម​កវិ​និ​យោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​ ​លោក​បន្ត​ថា​ ​ជាក់ស្តែង​នៅពេល​កម្ពុជា​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ពី​សហភាព​អឺរ៉ុប​ ​បណ្តា​ក្រុមហ៊ុន​អឺរ៉ុប​ជាង៤០០បាន​មក​វិនិយោគ​នៅ​កម្ពុជា​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហុង​ ​វណ្ណៈ​ ​បាន​មានប្រសាសន៍​​ថា​ ​ក្នុង​ដំណាក់កាល​នេះ​ ​ឲ្យតែ​គេ​ឲ្យ​សុទ្ឋ​តែ​ជា​រឿង​ល្អ​សំរាប់​កម្ពុជា​ ​ព្រោះ​ប្រទេស​របស់​យើង​កំពុង​អភិវឌ្ឍន៍​ ​ផ្ទុយទៅវិញ​បើ​គេ​ដក​ទើប​ជា​រឿង​ខាត​សំរាប់​កម្ពុជា​ ​ប៉ុ​ ​ន្តែ​បើសិនជា​យើង​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ ​ពីទី​ផ្សារថ្មី​នេះ​ពិតជា​ល្អ​ប្រសើរ​ ​តែ​យើង​ក៏​ត្រូវ​មើល​លក្ខខ័ណ្ឌ​ផង​ដែរ​ថា​ ​តើ​គេ​មាន​ភ្ជាប់​លក្ខខ័ណ្ឌ​អ្វីខ្លះ​សំរាប់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​នៅពេល​យើង​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ពី​ ​EAEU​ ​នឹងអាច​ជំនួស​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ ​ដែល​អឺរ៉ុប​ចង់​ដក​ពី​កម្ពុជា​ ​ប៉ុន្តែ​បើ​យើង​ទទួល​បាន​ទាំងពីរ​កាន់តែ​ប្រសើរ​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​យើង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here