វិនិយោគិន​តៃវ៉ាន់​ប្រាប់​ទស្សនាវដ្តី​ Forbes​ ពី​មូលហេតុ​ដែល​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​តៃវ៉ាន់​ដែល​បាន​និង​កំពុង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ ដោយសារ​តម្លៃ​ពលកម្ម​រប​សកម្មករ​មានកម្រិត​ទាប​ សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ដែល​មានការ​គាំទ្រ​ពី​ប្រទេស​ចិន​ជាដើម​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Forbes​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹង​ថា​ ម្ចាស់​រោងចក្រ​តៃវ៉ាន់​ជាច្រើន​បាន​និយាយ​ថា​ កាលពី៧ឆ្នាំមុន​នៅពេល​ដែល​វិនិយោគិន​បរទេស​ កំពុង​ពិនិត្យមើល​ទៅលើ​សេដ្ឋកិច្ច​វៀតណាម​ ដែល​មា​នកំនើ​នយ៉ា​ងរឹង​មុំា​នោះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​និយាយ​ថា​ ជា​កន្លែង​ជំនួស​មួយ​សម្រាប់​ពលករ​រោងចក្រ​ដែល​មាន​តម្លៃ​ថោក​សម្រាប់​ធ្វើការ​វិនិយោគ​។

លោក​ Stuart​ Orr​ សាស្រ្តា​ចារ្យ​នៃ​នៅ​សាកល​វិទ្យាល័យ​ Deakin​ ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា​ ប្រទេស​កម្ពុជា​ផ្តល់​នូវ​ការ​ទាក់ទាញ​វិនិយោគ​ ដោយសារ​តម្លៃ​ប្រាក់ខែ​ទាប​ ហើយ​ឥឡូវនេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។ លោក​បន្ត​ថា​ កាលពី១០ឆ្នាំមុន​ កម្ពុជា​មានការ​ខ្វះខាត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន​ និង​ការ​ខ្វះខាត​លើ​ការ​ដឹក ជញ្ជូន​ផ្លូវដែក​ ក៏ដូចជា​ការ​ចំណាយ​ខ្ពស់​នៃ​ការ​ដឹកជញ្ជូន​ពី​កំពង់ផែ​អន្តរជាតិ​នោះ​ បាន​ធ្វើ​ឱ្យ​វា​មិន​ទាក់ទាញ​ការ​វិនិយោគ​។

ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ ប្រទេស​កម្ពុជា​ទទួ​លបានទ​ទំហំ​ទឹកប្រាក់​វិនិយោគ​ពី​តៃវ៉ាន់​ចំនួន​ ៥៦៨លាន​ដុល្លារ​ ហើយ​ភាគច្រើន​បាន​ហូរ​ចូល​វិនិយោគ​ខ្លាំង​ជាងគេ​គឺ​នៅក្នុង២ឆ្នាំ​ចុងក្រោយ​មកនេះ​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​វិនិយោគ​ នៃ​ក្រសួងសេដ្ឋកិច្ច​តៃវ៉ាន់​បាន​បង្ហាញថា​ ក្រុមហ៊ុន​តៃវ៉ាន់​បោះទុន​វិនិយោគ​ចំនួន១៧១លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​ និង១៨១លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ដោយ​ក្នុង​នោះ​មាន​គម្រោង១៥​ បាន​វិនិយោគ​ដោយ​ក្រុ​មហ៊ុនង​ តៃវ៉ាន់​កាលពីឆ្នាំទៅ​ និង​ ៦ឆ្នាំ​កន្លងមក​។

លោក​បណ្ឌិ​តអ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លីដា​ ភី​ អ៊ិ​ល ស៊ី​ធ្លាប់​បាន​មានប្រសាសន៍​ថា​ អ្នក​វិនិយោគ​បរទេស​មុន​ពេល​ពួកគេ​ទៅ​វិនិយោគ​ នៅ​ប្រទេស​ណាមួយ​ ពួកគេ​តែង​សម្លឹង​កត្តា​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ ស្ថេរ​ភាព​សង្គម​ និង​កំនើន​សេដ្ឋកិច្ច​។ ពិសេស​ពួកគេ​ក៏​ពិនិត្យ​ទៅលើ​ច្បាប់​វិនិយោគ​ ច្បាប់​ពន្ឋ​ដា​ជាដើម​ ហើយ​កម្ពុជា​មានច្បាប់​វិនិយោគ​ និង​ការ​បង់​ពន្ឋ​ដ៏​មាន​ភាពល្អ​ប្រសើរ​ ដែល​មិន​មានការ​រើសអើង​រវាង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អ្នក​វិនិយោគ​បរទេស​។

លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ប្រាក់ ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​មធ្យម​កម្រិតទាប​ ក៏​ជាផ្នែក​មួយ​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ​”។ លោក​បន្ត​ថា​ “អ្នក​វិនិយោគ​ ពួកគេ​មិន​ចង់ទៅ​ប្រទេស​ក្រីក្រ​នោះ​ទេ​ ពួកគេ​តែង​សម្លឹង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ ព្រោះ​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​អំណាច​ នៃ​ការទិញ​របស់​ពួកគេ​មានការ​កើនឡើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here