ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនតៃវ៉ាន់ដែលបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា ដោយសារតម្លៃពលកម្មរបសកម្មករមានកម្រិតទាប សុខសន្តិភាព ស្ថេរភាពនយោបាយ និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ដែលមានការគាំទ្រពីប្រទេសចិនជាដើម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes ចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ម្ចាស់រោងចក្រតៃវ៉ាន់ជាច្រើនបាននិយាយថា កាលពី៧ឆ្នាំមុននៅពេលដែលវិនិយោគិនបរទេស កំពុងពិនិត្យមើលទៅលើសេដ្ឋកិច្ចវៀតណាម ដែលមានកំនើនយ៉ាងរឹងមុំានោះ ប្រទេសកម្ពុជាត្រូវបានគេនិយាយថា ជាកន្លែងជំនួសមួយសម្រាប់ពលកររោងចក្រដែលមានតម្លៃថោកសម្រាប់ធ្វើការវិនិយោគ។
-->
លោក Stuart Orr សាស្រ្តាចារ្យនៃនៅសាកលវិទ្យាល័យ Deakin ក្នុងប្រទេសអូស្ត្រាលីនិយាយថា ប្រទេសកម្ពុជាផ្តល់នូវការទាក់ទាញវិនិយោគ ដោយសារតម្លៃប្រាក់ខែទាប ហើយឥឡូវនេះមានហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពល្អប្រសើរ។ លោកបន្តថា កាលពី១០ឆ្នាំមុន កម្ពុជាមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ឋបម្រើឱ្យការដឹកជញ្ជូន និងការខ្វះខាតលើការដឹក ជញ្ជូនផ្លូវដែក ក៏ដូចជាការចំណាយខ្ពស់នៃការដឹកជញ្ជូនពីកំពង់ផែអន្តរជាតិនោះ បានធ្វើឱ្យវាមិនទាក់ទាញការវិនិយោគ។
ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាទទួលបានទទំហំទឹកប្រាក់វិនិយោគពីតៃវ៉ាន់ចំនួន ៥៦៨លានដុល្លារ ហើយភាគច្រើនបានហូរចូលវិនិយោគខ្លាំងជាងគេគឺនៅក្នុង២ឆ្នាំចុងក្រោយមកនេះ។
យោងតាមរបាយការណ៍របស់គណៈកម្មការវិនិយោគ នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានបង្ហាញថា ក្រុមហ៊ុនតៃវ៉ាន់បោះទុនវិនិយោគចំនួន១៧១លានដុល្លារក្នុងឆ្នាំ ២០១៧ និង១៨១លានដុល្លារសម្រាប់ឆ្នាំ២០១៨ កន្លងមកនេះ ដោយក្នុងនោះមានគម្រោង១៥ បានវិនិយោគដោយក្រុមហ៊ុនង តៃវ៉ាន់កាលពីឆ្នាំទៅ និង ៦ឆ្នាំកន្លងមក។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភី អ៊ិល ស៊ីធ្លាប់បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេសមុនពេលពួកគេទៅវិនិយោគ នៅប្រទេសណាមួយ ពួកគេតែងសម្លឹងកត្តាសំខាន់ៗមួយចំនួន ដូចជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម និងកំនើនសេដ្ឋកិច្ច។ ពិសេសពួកគេក៏ពិនិត្យទៅលើច្បាប់វិនិយោគ ច្បាប់ពន្ឋដាជាដើម ហើយកម្ពុជាមានច្បាប់វិនិយោគ និងការបង់ពន្ឋដ៏មានភាពល្អប្រសើរ ដែលមិនមានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស។

លោកបន្តថា “ជាមួយគ្នានេះការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលប្រែក្លាយកម្ពុជាពីប្រទេសមានប្រាក់ ចំណូលទាប ទៅជាប្រទេសមានមធ្យមកម្រិតទាប ក៏ជាផ្នែកមួយសំខាន់ក្នុងការទាក់ទាញការវិនិយោគផងដែរ”។ លោកបន្តថា “អ្នកវិនិយោគ ពួកគេមិនចង់ទៅប្រទេសក្រីក្រនោះទេ ពួកគេតែងសម្លឹងប្រទេសមានប្រាក់ចំណូលខ្ពស់ ព្រោះប្រទេសមានប្រាក់ចំណូលខ្ពស់អំណាច នៃការទិញរបស់ពួកគេមានការកើនឡើង”៕