សម្តេច​តេជោ​៖ កម្ពុជា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​តភ្ជាប់​ទៅកាន់​ប្រទេសជិតខាង

0

ដោយ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​បន្ថែម​ទៀត​ដែល​ តភ្ជាប់​ទៅកាន់​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ដើម្បី​ជំរុញ​សកម្មភាព​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ រស់រវើក​លឿន​រហ័ស​ និង​ចំណេញពេលវេលា​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃទី២២​ ខែមីនា​កន្លងមក​ថា​ រដ្ឋាភិបាល​ចាំបាច់​ណាស់​ត្រូវតែ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ចំនួន២ខ្សែ​បន្ថែម​ ទៀត​ ដោយ​ទី១​ ពី​ភ្នំពេញ​ឆ្ពោះ​ ទៅ​ព្រំដែន​បាវិត​ ខេត្តស្វាយរៀង​ហើយ​ភ្ជាប់​ជាមួយ​វៀតណាម​ ឆ្ពោះទៅ​ទីក្រុង​ហូជីមិញ​ និង​ទី២​ ពី​ភ្នំពេញ​ ទៅ​ព្រំដែន​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​ ហើយ​ឆ្ពោះទៅ​ទីក្រុង​បាងកក​។

សម្តេច​តេជោ​បន្ត​ថា​ ការ​ចង់​ឱ្យ​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ឆ្ពោះទៅ​កាន់​ប្រទេសជិតខាង​នេះ​ ខណៈ​ប្រទេស​ជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​មានផ្លូវ​ ល្បឿន​លឿន​ពីទី​ក្រុង​សំ​ខាន់​ៗរបស់​គេ​ភ្ជាប់​មក​ព្រំដែន​កម្ពុជា​រួចរាល់​ហើយ​ នៅឡើយ​សល់​តែ​ កម្ពុជា​ប៉ុណ្ណោះ​ដែល​ត្រូវ​ភ្ជាប់​បន្ត​។សម្តេច​តេជោ​បញ្ជាក់​ថា​ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដឹកជញ្ជូន​ទំនិញ​និង​មនុស្ស​ឆ្លងដែន​បាន​រហ័ស​ ហើយ​អាច​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀត​ផង​។

សម្តេច​ថ្លែង​ថា​ “ផ្លូវ​ល្បឿន​លឿន​ ដូចជា​ការ​តភ្ជាប់​ទៅជាមួយ​សាធារណរដ្ឋ​សង្គម​វៀតណាម​ វៀតណាម​មាន​ហើយ​បើ​និយាយ​ពី​វៀតណាម​គាត់​ទៅ​ផ្លូវ​ច្រើនណាស់​មហា​ផ្លូ​។ អីចឹង​យើង​ត្រូវ​តភ្ជាប់​ទៅជាមួយ​វៀតណាម​ពី​ភ្នំពេញ​ទៅ​បាវិត​ថែមទៀត​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​មិនមែន​តែ​បញ្ហា​ក្នុង​ស្រុក​ទេ​ យើង​មាន​បញ្ហា​តម្រូវការ​នៃ​ការ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​របស់​យើង​ យើង​ត្រូវ​តភ្ជាប់​ជាមួយនឹង​វៀតណាម​ យើង​ត្រូវ​តភ្ជាប់​ជាមួយនឹង​ថៃ​ តភ្ជាប់​ផ្ទៃក្នុង​ខ្លួនឯង​ហើយ​ត្រូវ​តភ្ជាប់​ជាមួយ​ប្រទេសជិតខាង​”។

សម្តេច​ថ្លែង​ថា “របៀង​ដែល​នៅ​ខាង​ជ្រៃធំ​យើង​បាន​តភ្ជាប់​គ្នា​រវាងផ្លូវ​ជាតិ​លេខ​ ២១ដែលកាត់​ខេត្ត​កណ្ដាល​ទៅ​ជ្រៃធំ​ហើយ​បាន​ធ្វើ​ស្ពាន​រួមគ្នា​យើង​មាន​របៀប​មាត់សមុទ្រ​មួយ​ហើយ​ សម្រាប់​ការ​តភ្ជាប់​ពី​កោះកុង​ទៅ​ខេត្ត​ព្រះសីហនុ​ ទៅ​កំពត​នឹង​ទៅ​ព្រៃ​ចាក​ ចូល​ទៅ​ហា​ទៀង​ថា​វៀតណាម​។ ប៉ុន្តែ​ចំណុច​ដែលគេ​ហៅថា​ហាយ​វេ​អាស៊ាន​នោះ​ត្រូវ​តភ្ជាប់​រវាង​ភ្នំពេញ​ជាមួយនឹង​ក្រុង​ហូជីមិញ​ហើយ​តភ្ជាប់​រវាង​ភ្នំពេញ​ជាមួយនឹង​ក្រុង​បាងកក​ដែល​ឡូវ​នេះ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ព្រៃ​ក្តាម​បាន​កសាង​រួចរាល់​ហើយ​ឥឡូវនេះ​កំពុង​សាង​បន្ត​ពី​ព្រៃ​ក្តាម​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដោយ​ហិរញ្ញប្បទាន​ពី​ប្រទេស​ជប៉ុន​”។

“អីចឹងយើ​ងរ​កដៃ​គូ​ច្រើន​ដើម្បី​យក​មក​ធ្វើ​ហើយ​ផ្លូវ​ខ្លះ​គឺ​យើង​ធ្វើ​ដោយ​យើង​ស្វែងរក​នូវ​ឥណទាន​ និង​ជំនួយឥតសំណង​ពី​មិត្តចាស់​ប៉ុន្តែ​ផ្លូវ​ខ្លះ​ដូចជា​ផ្លូវ​នេះ​យើង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ផ្លូវ​តាមរបៀប​សាងសង់​អាជីវកម្ម​ហើយនឹង​ផ្ទេរ​ពី​ចប់​កុងត្រា​ហើយ​នោះ​។ នេះ​ គឺជា​គោលនយោបាយ​ដែល​យើង​បាន​ដាក់ចេញ​ហើយ​ជំរុញ​តាម​រយះ​អន្តរកម្ម​នៃ​វិស័យ​ដឹកជញ្ជូន​នេះ​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here