ប្អូននិស្សិតអាហារូបករណ៍ ប៉េង ហួត គ្រុប ចំនួន ៥០នាក់ រួមទាំងសិស្សវិទ្យាល័យនៃអង្គការទ្រទ្រង់កុមារកម្ពុជា-CCF ប្រមាណជាង ២០០នាក់ បានទទួលការចែករំលែកក្នុងកម្មវិធីពង្រឹងចំណេះដឹងបន្ថែមសម្រាប់ការសិក្សា
ក្រោមប្រធានបទ “ការត្រៀមខ្លួន និងចាប់យកឱកាសក្នុងបរិបទបច្ចេកវិទ្យាឌីជីថល” ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ស្ថិតនៅទីតាំងសាលា Neeson Cripps Academy ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងបង្ហាញគំនិតដល់ពួកគេឱ្យយល់ដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយសម្រួលក្នុងការសិក្សា និងអាចបង្កើតប្រភពចំណូលផ្សេងៗ ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងការសម្របខ្លួនក្នុងនិន្នាការសង្គមបច្ចុប្បន្ន និងអនាគត។