ក្រសួងពាណិជ្ជកម្មMOUដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់និងអ្នកទិញជាង១០០០កន្លែងនៅទីក្រុង២របស់ប្រទេសចិន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ ទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងបញ្ជាទិញ ប្រមាណជាង១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។

លោកលឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិ សមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូ ដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិត​ផលជាច្រើន ប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោក Gao Kaixian ប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ្ត និង លោកDong Wei តំណាងការិយាល័យ ទំនាក់ទំនងសេដ្ឋកិច្ចនៃរដ្ឋបាលកណ្តាលនៃរដ្ឋបាលពិសេសម៉ាកាវ ក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងសមាគមMUSA ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗ រួមមាន៖ សហគ្រាស និងក្រុមហ៊ុនតូចធំប្រមាណជិត៣០០ ដែលជាអ្នកផ្គត់ផ្គង់ចែកចាយកសិផល និងម្ហូបអា​ហា​រជាសមាជិក។

រហូតមកដល់ពេលនេះ មានសមាជិកដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយជាច្រើន របស់សមាគមMUSA បានបង្ហាញពីចំណា​ប់អារម្មណ៍ ក្នុងការបញ្ជាទិញទំនិញ កសិផលរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារនៅទីក្រុងម៉ាកាវ និងហុងកុង នាពេលដ៏ខ្លីខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here