ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ ទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងបញ្ជាទិញ ប្រមាណជាង១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។
លោកលឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិ សមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូ ដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើន ប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។