ចំណងដៃ​ថ្មី​៖ ផ្សា​រប្រ​សូត្រ​ទី១​ បើក​ដំណើរការ​នៅ​ខេត្តស្វាយរៀង​

0

ដោយ​ នៅ​ វឌ្ឍនា​

ស្វាយរៀង​៖ ចំណងដៃ​ថ្មី​សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង​ នា​ឆ្នាំ២០១៩នេះ​ដោយ​ខេត្ត​នេះ​បាន​បើក​ដំណើរការ​ផ្សា​រប្រ​សូត្រ​ទី១​ ស្ថិតនៅ​ភូមិ​ប្រសូត្រទី១​ ឃុំ​កណ្តៀ​ងរាយ​ ស្រុក​ស្វាយទាប​ ខេត្តស្វាយរៀង​។

លោ​កម៉ែ​ន វិបុល​អភិបាលខេត្ត​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ ក្នុង​ពិធី​ផ្សារថ្មី​នេះ​កាលពី​ថ្ងៃទី២៧​ មិនា​កន្លងមក​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​ផ្សា​រប្រ​សូត្រ​ទី១នៅពេល​នេះ​ មាន​សារសំខាន់​ណាស់​ ព្រោះ​ផ្សារ​នេះ​នឹង​ផ្តល់​ជាទី​កន្លែង​សមរម្យ​ ដល់​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ការលក់ដូរ​ ប្រកប​របប​ចិញ្ចឹមជីវិត​ ប្រចាំថ្ងៃ​ហើយ​ផ្សារ​នេះ​គឺ​ក៏​ជាទី​កន្លែង​ប្រមូល​ផ្តុំ​ ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ កសិផល​ និង​ការរស់នៅ​បែប​ទាន់សម័យ​ និង​សប្បាយរីករាយ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​យុវជន​ កម្មករ​ កម្មការនី​ និង​ប្រជាពលរដ្ឋ​ទូទៅ​ ចូល​មក​ទិញ​ឥវ៉ាន់​នានា​តាម​សេចក្តី​ត្រូវការ​របស់​ពួកគាត់​។

លោក​បន្ត​ថា​ “ពីមុន​ទីនេះ​មិន​មាន​កន្លែង​លក់ដូរ​សមរម្យ​ សម្រាប់​បងប្អូន​អាជីវករ​ទេ​ ក្រោយពី​ការ​វិនិយោគ​សាងសង់​រួចរាល់​ ផ្សារ​នេះ​មាន​កម្ពស់២ជាន់​មាន​ចំនួន១៥០តូប​ បំពាក់​ដោយ​ជណ្តើ​យន្ត​នៅ​ជាន់ទី១ថែមទៀត​ផង​ ទាំងនេះ​បាន​ចូលរួម​ចំណែក​ផ្តល់​នូវ​ សោភ័ណ្ឌភាព​សម្រាប់​ស្រុក​ស្វាយទាប​”។

លោក​អភិបាលខេត្ត​បន្ថែម​ថា​ ខេត្តស្វាយរៀង​ កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ជាពិសេស​ផ្នែក​ឧស្សាហកម្ម​រោងចក្រ​ ដែល​ផ្តើម​ចេញពី​ការ​ខិតខំ​ របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដឹកនាំ​ប្រទេស​ ដែល​បាន​ជួបប្រទះ​ភាព​ញាំ​ញ៉ី​ ដោយសារ​សង្គ្រាម​ ការ​កាប់សម្លាប់​នៅ​របប​ប្រល័យ​ពូជសាសន៍​ ការ​បែកបាក់​សាមគ្គី​ជាតិ​ឱ្យ​ក្លាយជា​ប្រទេស​មួយ​ ដែល​ទទួល​បាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ មាន​ឯករាជ្យ​ភាព​ និង​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ការគោរព​សិទ្ធ​មនុស្ស​ គោលការណ៍​ច្បាប់​ និង​ការ​អភិវឌ្ឍ​រហូតដល់​បច្ចុប្បន្ន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here