ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា វិស័យសំណង់កម្ពុជាមានកំនើនជាង៧០០ភាគរយ ដែលធ្វើឲ្យយើងខ្វះខាតអគ្គិសនី។ ជាការការណ៍ការពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់។
សម្តេចបន្តថា ដោយសារការរីកចម្រើនលើសការរំពឹងទុកនេះ ធ្វើឲ្យយើងព្យាករណ៍ខុសពីកំនើនតម្រូវការថាមពលអគ្គិសនី ខណៈធនាគារពិភពលោកបានព្យាករណ៍ថា កម្ពុជាមានកំនើនប្រើប្រាស់អគ្គិសនីត្រឹម១២ភាគយប្រចាំឆ្នាំ តែប៉ុណ្ណោះ។សម្តេចបន្តថា ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនត្រូវឲ្យខ្វះថាមពលអគ្គិសនី សំរាប់ផ្នែកផលិតកម្មនោះទេ ដើម្បីដំណើរការផលិតកម្ម។






