សម្តេច​តេជោ​បញ្ចុះតម្លៃ​ថ្លៃ​ដឹកជញ្ជូន​តាម​កំពង់ផែ​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​បញ្ចុះតម្លៃ​ថ្លៃ​ដឹកជញ្ជូន​តាម​កំពង់​ផែ​ស្វាយ័​តភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ ដើម្បី​សម្រួល​ដល់​ការ​ទាក់ទាញ​វិនិយោគ​ និង​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​និង​អន្តរជាតិ​។

សម្តេច​តេជោ​បាន​ថ្លែង​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែកឯកជន​លើក​ទី១៨​ ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩នេះ​ថា​ ការ​កាត់​បន្ថយ​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ តាម​កំពង់ផែ​ទាំងពីរ​នេះ​ បាន​ចំណេញ​ប្រាក់​ប្រមាណ៦លាន​ដុល្លារ​អាមេរិក​ ពី​ការ​បញ្ចុះ​ថ្លៃ​សេវា​​កំពង់ផែ​ទាំងពីរ​នេះ​។សម្តេច​បន្ត​ថា​ នៅ​ថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​បញ្ចុះតម្លៃ​ក្នុង​មួយ​កុងតឺន័រ​ពី២០មក​ត្រឹម ១០ដុល្លារ​និង៣២មក​ត្រឹម១៦ដុល្លារ​។

សម្តេច​បន្ត​ថា​ “បើ​ក្នុងចំណោម​កុងតឺន័រ១០០គ្រឿង​ ហើយ​នៅសល់​ចុងក្រោយ២ទៅ៣មិន​ចាំ​បាច់​ស្គេន​ទេ​ នាំ​ឱ្យ​តែ​ខាតពេល​វេលា​ទេ​ ។ ប៉ុន្តែ​សម្តេច​ថា​ បើ​ទោះបីជា​មិន​ ស្គេ​នក៏​ដោយ​ ប៉ុន្តែ​បង់លុយ​នៅតែ​ដដែល​”។

សម្តេច​ក៏បាន​ប្រកាស​ពី​ការលុបចោល​ CO​ សម្រាប់​ប្រទេស​មិន​មាន​តម្រូវ​តាមរយៈ​ការប្រកាស​អន្តរក្រសួង​ រវាង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​វិនិយោគ​នានា​។

សម្តេច​តេជោ​ហ៊ុន​ សែន​ស្នើ​ដល់​កំពង់ផែ​ទាំងពីរ​ គិត​គូ​ពី​ការ​បញ្ចុះតម្លៃ​បន្ថែម​ទៀត​ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ មាន​លទ្ធភាព​បញ្ចុះ​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ផល​ចំណេញ​សេវា​ និង​ពាណិជ្ជកម្ម​ និង​សម្រួល​ដល់​ការ​ដឹកជញ្ជូន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here